មិនដែលដឹងសោះពីមុនមកទេ!!!អង្គាដីមិនត្រឹមតែជាបន្លែដ៏ពេញនិយមនៅលើពិភពលោកទេ តែអង្គាដីជាឳសថព្យាបាលជំងឺបានច្រើនមុខទៀតផង…

ផ្កាអង្គាដីជារុក្ខជាតិងាយដាំដុះនិងពេញនិយមធ្វើជាម្ហូបនៅប្រទេសឥណ្ឌា-ឥណ្ឌូណេសុី-ម៉ាឡេសុី ហ្វីលីពីន-ខ្មែរ-និងថៃ។ វាមានផ្កាសនិងក្រហមដែលបច្ចុប្បន្នមានបង្កាត់ បានពូជតឿកំពស់៣ទៅ៤តឹកនឹងចេញផ្កាផងដែរ។ជារុក្ខជាតិដែលមានសារប្រយោជន៍ ចំពោះសុខភាពអាចយកត្រួយនិងផ្កាដាក់ក្នុងសម្លម្ជូរ,កកូរ,ឆា,ឬស្រុសជា អន្លក់និងផ្សំជាម្ហូបបានជាច្រើនយ៉ាងទៀតដូចផ្កាអង្គាដីបំពងម្សៅ,ញ៉ាំផ្កាអង្គាដី ស្ងោរសាច់ជ្រូកផ្កាអង្គាដី-ល-។

សំបកនិងដើមមានសារធាតុ(Tannin)យកទៅដាំទឹកកែរាគមួលឯស្លឹកនិងផ្កាបញ្ចុះកំដៅ។ក្នុងត្រួយអង្គាដី១០០ក្រាមមានសារធាតុFiber7.8gCalcium395mg, Beta-carotine 8,654 microgram,Vit B2 0,33mgB1 0.28mgVitC 19mg.Vit B3,Vit B9,Vit C73mg,Protein,Phosphorus,Potasium,Carbohydrate,សារធាតុដែក-ល-។

ប្រយោជន៍សម្រាប់ព្យាបាលជំងឺរបស់ផ្កាអង្គាដី មានច្រើនទៀតដូចជា៖ជួយបង្អាក់ដំណើរការលូតលាស់នៃជំងឺមហារីកនិងការពារជំងឺមហារីក(ផ្កានិងត្រួយ) ជួយបង្កើនប្រពន្ធការពារនិងជំងឺផ្តាសាយ(ផ្កា) បញ្ចុះកម្តៅក្នុងរាងកាយ(ផ្កានិងត្រួយ ) ជំនួយដល់ការចងចាំ,ការពារសាច់ដុះ,បន្ថយការឈឺចាប់,(ផ្លែ20gដាំទឹក១លីត្រ ៣០នាទីពិសាមុនបាយ៣ដង១ថ្ងៃ)


-បំប៉នភ្នែក(ផ្កានិងត្រួយសម្បូរដោយបេតាការ៉ូទីន)
-ខ្វាក់មាន់បំប៉នឆ្អឹង,ធ្មេញ(ស្លឹក)
-ឬសអង្គាដីបុកយកទឹកលាយទឹកឃ្មុំបន្តិចពិសារបំបាត់ស្លេស្ម,ក្អក,ត្តៅក្នុង(ពិសារមុនបាយ១ម៉ោង និងមុនចូលដំណេក)


-ត្រួយអង្គាដីអាចពិសារបំបាត់ជម្ងឺឈឺក្បាល១ចំហៀងបាន(Migraine)
-រលាកទងសួត(ផ្កាស្រស់២០ក្រាមស្ងោរទឹក១លីត្រ ១៥នាទី ពិសារមុនបាយ១ម៉ោង១ថ្ងៃ៣ដង)


-បំបាត់ឈឺធ្មេញ,ពងបែកក្នុងមាត់ យកសម្បកដើមមកស្ងោរនិងអំបិលប្រៃបន្តិចហើិយបៀម ។
-ការពារនិងបំប៉នថ្លើម(ផ្កាស្រស់២០ក្រាមដាំទឹក១លីត្រ)។

Leave a Reply

Your email address will not be published. Required fields are marked *