ល្អមែន!! វិធីសាស្រ្តក្នុងការព្យាបាលការរលាកបំពង់ក និងការថែទាំសុខភាព
ការរលាកបំពង់ក មានន័យថា ជាការឈឺរមាស់ ឬរលាកក្នុងបំពង់ក ហើយវាកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលលេបទឹកមាត់។ ចំពោះមូលហេតុចម្បងបំផុតរបស់ជំងឺនេះគឺ ការបង្ករោគដោយវីរុសដូចជា ជំងឺផ្តាសាយជាដើម។ ការឈឺបំពង់កដែលបណ្តាលមកពីវីរុសនឹងជាវិញដោយខ្លួនឯង តាមរយៈការថែទាំសុខភាពដោយខ្លួនឯង។
ចំពោះការរលាកបំពង់ក ដោយសារបាក់តេរីវិញ ឬ Streptococcal Infection ច្រើនតែត្រូវការព្យាបាលដោយថ្នាំផ្សះ ដើម្បីបង្ការផលវិបាករបស់វា។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួននៃការថែទាំសុខភាពដោយខ្លួនឯង ដែលអាចជួយបំបាត់បញ្ហាបានបណ្តោះអាសន្នផងដែរ៖១.សម្រាក៖ គេងឲ្យបានច្រើន និងថ្នមសម្លេង។
២.ទទួលទានទឹក៖ ទទួលទឹកឲ្យបានច្រើន ដើម្បីរក្សាសំណើមនៅបំពង់ក និងបង្ការការខ្សោះជាតិទឹក។ បើទទួលទានទឹកតែក្តៅឧណ្ហៗជាមួយក្រូចឆ្មារ ឬទឹកឃ្មុំ កាន់តែប្រសើរ។៣.ព្យាយាមទទួលទានអាហារ និងភេសជ្ជៈផ្តល់ផាសុខភាព៖ ទឹកក្តៅឧណ្ហៗ ទឹកស៊ុបក្តៅៗ តែគ្មានជាតិកាហ្វេអ៊ីន ទឹកឃ្មុំក្តៅឧណ្ហៗ សុទ្ធតែអាចជួយបន្ធូរអាការៈឈឺបំពង់កបានទាំងអស់។ សូមជៀសវាងអាហារដែលមានជាតិហឹរ។
៤.ខ្ពុរទឹកអំបិល៖ ការខ្ពុរទឹកអំបិល អាចជួយបន្ធូរ ឬសម្រួលដល់ការឈឺបំពង់កបាន។ ខ្ពុរឲ្យបាន ២-៣ដង ក្នុងមួយថ្ងៃ។៥.ចៀសវាងសារធាតុបង្ករលាក៖ ចូរធ្វើយ៉ាងណាឲ្យផ្ទះគ្មានផ្សែងបារី និងប្រើផលិតផលលាងសម្អាតណា ដែលមិនអាចបង្កការរលាកបំពង់ក៕
ប្រភព៖eangsophalleth