សូមជួយចែករំលែកផង!! មន្ទីរពេទ្យមួយកន្លែងបានប្រកាស ព្យាបាលជំងឺបេះដូង​ចំហ ដោយឥតគិតថ្លៃ នៅឯមន្ទីរពេទ្យ…

វាពិតជាដំណឹងមួយដ៏​រីករាយ​ និង​ត្រេកអរ​បំផុត​ចំពោះ​កុមារ​កម្ពុជាគ្រប់រូប​ ​​ដែលបានកេីត​មាន​ជំងឺ​បេះ​ដូង​ចំហ​ នឹងត្រូវ​បាន​ទទួលបាន​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ជំនាញៗ​ប្រទេសចិនដោយមិន​គិត​ថ្លៃ​ ក្រោម​ការជួយឧបត្ថម្ភ​ពី​អង្គការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឥរិយាបថ​និង​សុខភាព​សិក្សា YUNDI ។

បេីតាមរយៈ​គណនី​ហ្វេសប៊ុក​ផេក​ YUNDI – China NGO​ បាន​មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ «ប្រសិនបេីមានព័ត៌មានពីកុមារអាយុក្រោម១៤ឆ្នាំ​ មានជំងឺ​បេះដូង​ចំហ​ កុំស្ទាក់ស្ទេីរទាក់ទងមកអង្គការ YUNDI! បច្ចុប្បន្ន​មានកុមារ​កម្ពុជា​ជាច្រើន​រូបកំពុងទទួលបានការវះកាត់បិទភ្ជាប់បេះដូងចំហ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងខេត្តយូណាន»។

បេីតាមការយល់ឃេីញ​ពី​ប្រជាពលរដ្ឋ​ម្នាក់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អង្គការ​ YUNDI​ ដែលជា​សង្គម​ស៊ីវិល​មួយ​របស់​ប្រទេស​ចិន​ បាននិងកំពុង​ព្យាយាម​សម្រេច​នូវ​ក្តីសង្ឃឹម​និង​បំណងប្រាថ្នា​របស់​កុមារ​កម្ពុជា​ ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត​ ​និងបាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​​។ប្រភព៖ vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *