ប្រាសាទពីរ៉ាមីត នៅតែជាអាថ៌កំបាំងអច្ឆរិយៈដ៏គ្រោះថ្នាក់មិនអាចប៉ះពាល់បាន!!
ឆ្នាំ ១៩២៥ ជាចំណុចពេលដំបូងគូសបញ្ជាក់ពីវត្តមានរបស់បុរាណវត្ថុវិទូម្នាក់មកប្រទេសអេហ្ស៊ីប ។ នោះគឺអ្នកទេសចរម្នាក់ចូលចិត្តផ្សងព្រេងឈ្មោះ James Burton លោកជាបុរាណវត្ថុវិទូស្ម័គ្រចិត្តម្នាក់ ជក់ចិត្តនឹងការគូផែនទីចូលផ្លូវរូងដី ឬ ផ្នូរបុរាណ ។ លោកគឺជាបុគ្គលដំបូងបានគូរផ្លូវដល់ពីរ៉ាមីត ។ រណ្តៅផ្នូរនីមួយៗក្នុងពីរ៉ាមីតត្រូវបានគូសបញ្ជាក់ឱ្យក្លាយជាតំបន់មួយចំនួនដោយឡែក ។
ក្នុងប្រាសាទមានចំនួន ៦២ រណ្តៅផ្នូរ ត្រូវបានចែកជា ៦២ តំបន់ រក្សាទុកសម្រាប់ឱ្យចក្រភពរបស់ស្តេច Ramses II ។រយៈកាល ២ ឆ្នាំក្រោយឆ្នាំ ១៨២៧ John Garhner Wilkinson បុរាណវត្ថុវិទូដំបូងបង្កើតវគ្គស្រាវជ្រាវពីអេហ្ស៊ីប ទើបឈ្វេងយល់បង្កើតវគ្គស្រាវជ្រាវពីអេហ្ស៊ីប ទើបឈ្វេងយល់បង្កើតវគ្គស្រាវជ្រាវពីអេហ្ស៊ីប ទើបឈ្វេងយល់បង្កើតវគ្គស្រាវជ្រាវពីអេហ្ស៊ីប ទើបឈ្វេងយល់បង្កើតវគ្គស្រាវជ្រាវពីអេហ្ស៊ីប និង បានមកដល់ផ្នូរទី ៥ ក្នុងពីរ៉ាមីតនេះជាកន្លែងបញ្ចុះរាជបុត្រារបស់ស្តេច Ramses II ។ ប៉ុន្តែក្រោយមកតំបន់ផ្នូរនេះត្រូវបានបំភ្លេចចោលជិត ១៥០ ឆ្នាំ ។
ជាផ្លូវការដល់ឆ្នាំ ១៩៨៩ ផែនទីមួយគូរលម្អិតផ្លូវចូលពីរ៉ាមីតទើបបានកើតឡើង ហើយកិច្ចការរុករកជ្រលងភ្នំស្តេចថ្មីទើបចាប់ផ្តើមដំណើរការពិតប្រាកដ ។ ជ្រលងភ្នំនេះមានវិសាលភាពជិត ៨ ហិកតា ។ តំបន់ផ្លូវធំហើយស្អាតបំផុតក្នុងជ្រលងភ្នំនេះគឺរបស់ Seti I (តំបន់ផ្លូវលេខ ១៧)បិតារបស់ស្តេច Ramses II ៩ រណ្តៅ ផ្នូររបស់ព្រះអង្គត្រូវបានបុរាណវត្ថុវិទូអ៊ីតាលី Belzone រកឃើញនៅឆ្នាំ ១៨១៧ ។
បច្ចុប្បន្នផ្នូររបស់ស្តេច Seti ត្រូវបានតម្កល់ទុកនៅក្នុងសារមន្ទីរ Cairo ស្តេច Ramses II សុគតនាខែសីហា ឆ្នា ១២១៣ មុនគ្រឹស្គសាសនា ។ ពេលនោះស្តេច Ramses II មានព្រះជន្មប្រហែល ៩០ ព្រះវស្សា ហើយគ្រងរាជបាន ៦៦ ឆ្នាំ ។
រណ្តៅផ្នូរតុបតែងលម្អស្អាតបំផុត ហើយក៏មានមាស និង គ្រឿងអលង្ការច្រើនបំផុត គឺជាកន្លែងបញ្ចុះសពរបស់មហេសីស្តេចរាជនី Nejertari ស្ថិតនៅជិតជ្រលងភ្នំរបស់ម្ចាស់ក្សត្រី ។ តាមជញ្ជាំងមួយចំនួនរបស់រណ្តៅផ្នូរបន្សល់ទុក បានបណ្តាលឱ្យមនុស្សគ្រប់រូបប៉ាន់ស្មានបានម្ចាស់ក្សត្រី Nejertari គឺមហេសីរបស់ស្តេច Ramses II ។
ព្រះអង្គថែមទាំងចាក់ពុម្ពបដិមាមហេសីអំពីមាសសុទ្ធដាក់ក្នុងតំបន់រណ្តៅផ្នូររបស់ព្រះនាង ស្តេច Ramses II ត្រូវបានគេចាត់ទុកថាជាស្តេចប្រកបដោយគតិបណ្ឌិត និងកសាងបានប្រាសាទវិហារជាច្រើន។ ចក្រភព Ramses ជាយុគសម័យមានជីវភាពរស់នៅរុងរឿង និង អភិវឌ្ឍន៍នូវគ្រប់វិស័យ ។ ព្រះអង្គជាមនុស្សជក់ចិត្តនឹងវិស័យសិល្បៈ។
ក្នុងរយៈកាលដំណើរការកសាងផ្នូរ និងពីរ៉ាមីត ព្រះអង្គបានឱ្យជាងចម្លាក់ទាំងឡាយឆ្លាក់រូបភាពរាជបុត្រាទាំងអស់របស់ព្រះអង្គ ។សិល្បៈចម្លាក់នាយុគសម័យនោះមកដល់បច្ចប្បន្នមនុស្សនៅលើពិភពលោកនៅតែកោតសរសើរ ។ ពួកគេមិនគ្រាន់តែមានបណ្តាស្នាដៃ ប៉ុន្តែថែមទាំងមានប្រាជ្ញាឈ្លាសវៃអស្ចារ្យនៅពេលបង្កឡើងនូវផ្ទាំងគំនូរមួយចំនួនលើមហាជញ្ជាំង ។ ក្រៅពីទឹកចិត្តងប់ងល់នឹងសិល្បៈ ព្រះអង្គថែមទាំងពូកែបំផុតក្នុងការកសាងប្រព័ន្ធធារាសាស្ត្រមានលក្ខណៈវិទ្យាសាស្ត្រ ។
នាយុគសម័យនោះកសិកម្ម និង សេដ្ឋកិច្ចក៏រីកលូតលាស់ណាស់ដែរ ។ ទំនាក់ទំនងក្នុងរាជវាំងស្រុះស្រួលគ្នាបំផុត តាមរយៈការគ្រប់គ្រងរបស់ព្រះអង្គ ។ រាជបុត្រាព្រះអង្គទាំងឡាយ បានរួបរួមគ្នាជួយបិតាកសាងជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរុងរឿង ។ ប៉ុន្តែមកដល់បច្ចុប្បន្ន ជ្រលងភ្នំរបស់ស្តេចទាំងឡាយត្រូវបានប្រសិទ្ធនាមថាជាជ្រលងភ្នំមរណៈ ។
ដោយសារភាពរុងរឿង និង កម្រិតបច្ចេកទេសឈានដល់កម្រិតខ្ពស់បង្គួរនាសម័យនោះ ម្ល៉ោះហើយតំបន់រណ្តៅផ្នូរនាសម័យនោះ ម្ល៉ោះហើយតំបន់រណ្តៅផ្នូរជាច្រើនផ្សេងទៀតត្រូវបានគូរលម្អិតបំផុត ហើយមានអន្ទាក់គ្រោះថ្នាក់បាត់បង់ជីវិតជាច្រើន ។ មានមនុស្សច្រើនបង្គូរបានបាត់បង់ទាំងជីវិតរបស់ខ្លួន ដើម្បីរុករករណ្តៅផ្នូរនៅទីនេះ ។ រហូតមកដល់បច្ចុប្បន្ន ទោះបីបុរាណវត្ថុវិទូទាំងឡាយចាប់គូរបានផែនទីលម្អិតអំពីជ្រលងភ្នំនេះ ប៉ុន្តែវានៅតែបង្កប់នូវលក្ខណៈអច្ឆរិយៈ និងនៅតែមានអាថ៌កំបាំងមួយចំនួនដែលជីវភាពរស់នៅទំនើបៗនៅតែមិនទាន់ប៉ះពាល់បាន ៕