​​មិនគួរឲ្យជឿសោះ!! នគរភ្នំខ្មែរយើងធ្លាប់​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​​នឹងនគរ​តុងអ៊ូ សម័យ​សាមកុក?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមកំណត់​ត្រា​លោក ជីវ តាខ្វាន់ បាន​មាន​បង្ហាញ​ថា ជន​ជាតិ​ចិន និង​កម្ពុជា​មាន​ទំនាក់នង​ការទូត ព្រម​ទាំង​សេដ្ឋកិច្ច​ជាមួយ​គ្នា ចាប់​តាំង​ពី​សតវត្សរ៍​ទី៣​ ឬ​ទី​៤ នៃ​គ.ស។ ប៉ុន្តែ​តាម​បណ្ឌិត មីហ្សែល ត្រាណេ បាន​អធិប្បាយ​ក្នុង​សៀវភៅ​របស់​លោក​ថា តាម​របក​គំហើញ​ថ្មី និង​ភស្តុ​តាង​មួយ​ចំនួន​ដូចជា​សិលាចារឹក និង​រឿង​ព្រេង​និទាន​ផង​នោះ ជនជាតិ​ចិន​បាន​មានវត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​ពី​មុន​សតវត្សរ៍​ទី១ នៃគ.ស ទៅ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ឯកសារ​ប្រវត្តិសាស្រ្ត​ឃើញ​ថា អំឡុង​សតវត្សរ៍​ទី​៣ ប្រទេស​ចិន​មាន​ការបែងចែក​អាណាចក្រ​ជា​បី​ផ្នែក នគរវ៉ី (អ៊ួយ) នគរ​ស៊ូហាន នគរ​អ៊ូ (តុងអ៊ូ) ដែល​​ភាគ​ច្រើន​គេ​ស្គាល់​ជា​ទូទៅ​ថា ជា​សម័យ​សាមកុក។ នៅ​សម័យ​នេះ នគរ​​តុង​អ៊ូ ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​នឹង​នគរភ្នំ ក្នុង​ចន្លោះ​រជ្ជកាល​ស្ដេច ហ្វាន​ឆាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនាក់​ទំនង​នេះ បើ​តាម​សៀវភៅ​ប្រវត្តិ​សាស្រ្ត​ខ្មែរ របស់ លោក ត្រឹង ងា ឱ្យ​ដឹង​ថា មាន​លក្ខណៈ​ជាពាណិជ្ជកម្ម​ច្រើន​ជាង​នយោបាយ។ ក្នុង​នោះ ប្រទេស​ចិន​ខាង​ត្បូង​ (រាជា​អាណាចក្រ​​អ៊ូ) មក​​ទិញ​វត្ថុ​ប្រណិត​ដែល​ខ្លួន​ត្រូវ​ការ​តាម​ផ្លូវ​សមុទ្រ ដោយ​មក​ទាក់ទង​ជាមួយ​អាណាច​ក្រភ្នំ ដែល​ស្ថិត​នៅ​ចំ​ផ្លូវ​ទៅ​មក នៃ​ជំនួញ​ខាង​សមុទ្រ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកសារ​ដដែល បានឱ្យ​ដឹង​ទៀតថា នៅគ.ស ២៤៣ ស្ដេច ហ្វាន​ឆាន បាន​បញ្ជូន​ទូត​ទី​១ ទៅ​កាន់​ប្រទេស​ចិន​ ដើម្បី​នាំ​ដង្វាយ​ជា​អ្នក​ភ្លេង​និង​ផលិត​ផល​ផ្សេងៗ​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ទាក់ទង​នឹង​ការ​ធ្វើ​ជំនួញ​នេះ បើ​តាម​ឯកសារ​ប្រវត្តិសាស្រ្ត​ចិន សរសេរ​ដោយ​ជនជាតិ​បារាំង Jacques Gernet បាន​បញ្ជាក់​ថា នគរតុង​អ៊ូ​បាន​បញ្ជូន​បេសកជន​ និង​អ្នក​ជំនួញ​ពី​ចិន​ទៅ​កាន់​នគរភ្នំ នៅឆ្នាំ ២២៨ នៃគ.ស។ តាម​រយៈ​ឯកសារ​ទាំង​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិ​សាស្រ្ត​ជឿ​ថា នគរ​ភ្នំ​ និង​នគរ​តុង​អ៊ូ​ពិត​ជា​ធ្លាប់​មាន​ចំណង​ពាណិជ្ជ​កម្ម និង​ការ​ទូត​ជាមួយ​នឹង​គ្នា៕

ប្រភព៖interconrooster

Leave a Reply

Your email address will not be published. Required fields are marked *