ពិតជាកក្រើកហើយពេលនេះ! រូបចម្លាក់ព្រះវិស្ណុដ៏ធំជាងគេបំផុត ទម្ងន់ ៤តោន និងកម្ពស់ ១២១ម៉ែត្រទាំងអស់គ្នា (វីដេអូ)
តាមរយះវីដេអូមួយបង្ហាញពីសកម្មភាពស្ទូចរូបចម្លាក់ព្រះកេសព្រះ វិស្ណុដើម្បីដំឡើងលើដងខ្លួននៅឧទ្យានវប្បធម៌ភូមិ Jimbaran កោះបាលីប្រទេស ឥណ្ឌូនេស៊ី។
តាមរយះការបង្ហោះវីដេអូមួយនេះបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លំាងដ៏មហាជនព្រោះពួកគេមិនដែលបានឃើញរូបចម្លាក់ព្រះវិស្ណុដ៏ធំជាងគេបំផុត ទម្ងន់ ៤តោន និងកម្ពស់ ១២១ម៉ែត្រទាំងអស់គ្នា នោះទេ។
វីដេអូនេះត្រូវបានបង្ហោះដោយបុរសម្នាក់ដោយសរសេរថា ព្រះកេសរបស់ព្រះវិស្ណុនេះមានទម្ងន់រហូតទៅដល់ ៤តោនឯណោះ ហើយត្រូវប្រើប្រាស់ដងស្ទូចដើម្បីដំឡើងលើដងខ្លួនបាន។ រូបចម្លាក់ព្រះវិស្ណុដ៏ធំជាងគេបំផុតនេះ ត្រូវបានសាងសង់អស់រយៈពេលជាច្រើនឆ្នាំមកហើយរហូតមកទល់ពេលនេះ។ ប៉ុន្តែជាមួយការដំឡើងព្រះកេសនេះ ការសាងសង់ទាំងមូលគ្រោងនឹងបញ្ចប់ក្នុងខែ សីហា ឆ្នាំ ២០១៨ខាងមុខនេះហើយ។
រូបចម្លាក់នេះ ក៏នឹងមានភោជនីយដ្ឋានមួយនៅខាងក្នុងផងដែរ ដែលអាចបម្រើមនុស្សរហូតដល់ ៥០០នាក់។ លើសពីនេះទៀត វាក៏នឹងមានសារមន្ទីរ និងវិចិត្រសាលនៅខាងក្នុងដែលអនុញ្ញាតឲ្យភ្ញៀវទេសចរគយគន់ទេសភាពនៃកោះបាលីទាំងមូលបានទៀតផង។
គួរឲ្យដឹងថា រូបចម្លាក់ព្រះវិស្ណុធំជាងគេបំផុតនេះ ត្រូវបានសាងសង់ឡើងយ៉ាងពិសេសជាមួយកម្ពស់រហូតដល់ ១២១ ម៉ែត្រ ហើយអាចទប់ទល់កម្រិតរញ្ជួយដីរហូតដល់ ៨វ៉ិចទ័រ និងកម្លាំងខ្យល់ល្បឿន ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖