គួរយល់ដឹង!!! តើអ្វីជាប្លង់រឹង? តើអ្វីជាប្លង់ទន់? និង តើអ្វីជាប័ណ្ណកម្មសិទ្ធិរួម?

សម្រាប់អ្នកទិញអចលនទ្រព្យថ្មីការបែងចែកប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាអាចមានការភាន់ច្រឡំ។ សូមពិនិត្យមើលមធ្យោបាយ៣យ៉ាងក្នុងការកាន់កាប់អចលនទ្រព្យប្រកបដោយសុវត្ថិភាពក្នុងប្រទេសកម្ពុជា។ ការភាន់ច្រលំតែងតែកើតមានឡើងជុំវិញរវាងភាពជាកម្មសិទ្ធិនិងប្លង់កម្មសិទ្ធិនៅក្នុងប្រទេសកម្ពុជា។

ការកាន់កាប់អចលនទ្រព្យបច្ចុប្បន្នត្រូវបានធានាសុវត្ថិភាពដោយប័ណ្ណមួយក្នុងចំណោម៣នៃទម្រង់របស់ប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាមានដូចជា៖ ប្លង់រឹង ប្លង់ទន់ និងប័ណ្ណកម្មសិទ្ធិរួមឯកជនក្នុងអគារសហកម្មសិទ្ធិ ឬត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិរួម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ប្លង់រឹង៖ ប្លង់រឹងមានអនុភាពខ្លាំងបំផុតលើការកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជាហើយគឺជាប័ណ្ណកម្មសិទ្ធិដែលល្អបំផុតក្នុងប្រទេសកម្ពុជា។ ប្លង់រឹងគឺជាប័ណ្ណកម្មសិទ្ធិដែលផ្ដល់ដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម។ ប្លង់រឹងមានព័ត៌មានលម្អិតដែលបានទទួលស្គាល់ និងបញ្ជាក់យ៉ាងត្រឹមត្រូវថ្នាក់ជាតិជាមួយនឹងការិយា ល័យសុរិយោដី។ ពន្ធលើការផ្ទេរកម្មសិទ្ធិត្រូវបានកាត់ចំនួន៤%នៃតម្លៃអចលនទ្រព្យសរុបនៅពេលដែលមានការផ្ទេរណា មួយកើតឡើង។ ប្លង់រឹងមិនអនុញ្ញាតឱ្យកាន់កាប់ដោយជនបរទេសឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ប្លង់ទន់៖ ប្លង់ទន់គឺជាទម្រង់ទូទៅមួយនៃប័ណ្ណកម្មសិទ្ធិហើយជាទូទៅត្រូវបានចេញដោយប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាពីព្រោះពួកគេចង់ជៀសវាងការបង់ពន្ធលើការផ្ទេរកម្មសិទ្ធិ។ វាគឺជាប័ណ្ណកម្មសិទ្ធិដែលទទួលស្គាល់ដោយអាជ្ញាធរថ្នាក់ក្រោមជាតិ។ ប្លង់ទន់ត្រូវបានផ្ដល់ដោយការិយាល័យសង្កាត់ ឬខណ្ឌហើយមិនទាន់បានចុះឈ្មោះជាលក្ខណៈជាតិឡើយក៏ប៉ុន្តែវានៅតែត្រូវបានគេចាត់ទុកថាជារូបភាពកម្មសិទ្ធិមួយ។ ប្លង់ទន់ជាទូទៅមិនអនុញ្ញាតឱ្យកាន់កាប់ដោយជនបរទេសឡើយ។ ៣) ប័ណ្ណកម្មសិទ្ធិរួម ការកាន់កាប់ជាឯកជនក្នុងអគារសហកម្មសិទ្ធិ(ត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិ) គឺជាទម្រង់ថ្មីមួយនៃកម្មសិទ្ធិហើយអាច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុញ្ញាតឱ្យជនបរទេសកាន់កាប់អចលនទ្រព្យដោយស្របច្បាប់ក្នុងប្រទេសកម្ពុជាបាន។ ប័ណ្ណកម្មសិទ្ធិរួមមានអនុភាពតិចជាងប្លង់កម្មសិទ្ធិ ក៏ប៉ុន្តែប័ណ្ណកម្មសិទ្ធិរួមកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនផ្ដល់នូវប្រភេទនៃប័ណ្ណកម្មសិទ្ធិរួមនេះ។ ច្បាប់នៃ “ការកាន់កាប់របស់ជនបរទេស” ត្រូវបានប្រកាស់ឱ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០។​ ច្បាប់នេះកំណត់ឱ្យជនបរទេសកាន់កាប់ត្រឹមតែក្នុងអគារសហកម្មសិទ្ធិប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនបរទេសនៅតែមិនអាចកាន់កាប់ដីក្នុងប្រទេសកម្ពុជាបានឡើយពីព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។ អគារសហកម្មសិទ្ធិត្រូវបានគេកំណត់ជាអគារ ឬសំណង់ដែលមានម្ចាស់ចាប់ពី២ឡើងទៅរស់នៅក្នុងអគារតែមួយ (ឧទាហរណ៍អគារខុនដូអភិវឌ្ឍន៍ចម្រុះ ឬអគារការិយាល័យ) ដែលផ្នែកមួយចំនួនត្រូវបានកាន់កាប់ជាយូនីត​ឯកជន ហើយផ្នែកមួយចំនួនទៀតជាតំបន់ប្រើប្រាស់រួមឬ ហៅថា (common areas)៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ realestate

Leave a Reply

Your email address will not be published. Required fields are marked *