ស៊ែរគាំទ្របានទេ!! បើលឺពីខាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្តេជ្ញាកាត់បន្ថយប្លាស្ទីក បែរមកលើកស្ទួយផលិតផលក្នុងស្រុកវិញ
អ្នកណាដែលមិនស្គាល់សាលាភូមិន្ទភ្នំពេញទៅ ចំពោះប្រជាជនខ្មែរយើងប្រាកដជាបានស្គាល់មិនខាន ដែលជាសាលាដំបូងបំផុតនៅកម្ពុជា។ ថ្មីៗមានការចែកចាយគាំទ្រយ៉ាងច្រើនអនេកពីអត្ថន័យដែលសាលាបានបង្ហោះលើបណ្តាញសង្គម។ ក្នុងនោះមានអត្ថន័យ សេចក្តីដូច្នោះថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្តេជ្ញាកាត់បន្ថយប្លាស្ទីក និងលើកតម្កើងផលិតផលក្នុងស្រុក។
អរគុណនិស្សិត កាហ្វេ និងនិស្សិតអ៊ីតើរី Nisset Cafe and Nisset Eatery ដែលចូលរួមសហការរហូតយើងធ្វើបាន។ដូចនេះសូមបងប្អូនជួយគំាទ្រផលិតផលរបស់យើងផង។ដើម្បីរួមចំណែកក្នុងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។