កូនខ្មែរគ្រប់រូបគប្បីដឹងថា ពុម្ពអក្សរ​ខ្មែរ​យូនីកូដសព្វថ្ងៃ គឺលោក ដាញ់ ហុង ជាស្ថាបនិក​ដំបូងគេនៅខ្មែរ

កូនខ្មែរយើងនេះបានធ្វើការងារល្អច្រើនសម្រាប់សង្គមជាតិមួយនេះ។ ដូចជាសព្វថ្ងៃនេះ​ប្រព័ន្ធ​អក្សរ​ខ្មែរ​យូនីកូដ​មក​ប្រើ​សម្រាប់​វាយ​អត្ថបទ​នៅ​លើ​កុំព្យូទ័រ និង​អ៊ីនធឺណិត​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ជាង ប្រព័ន្ធ​លីមូន(Limon) ត្រូវបានកូនខ្មែរយើងបង្កើតបាន។

ចំពោះ​ស្នាដៃ​​​នេះ ជា​ការ​​​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ​ខ្ពស់​មុខ​ខ្ពស់​មាត់ និង​ទទួល​​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពីពល​រដ្ឋ​កម្ពុជា​។លោក ដាញ់ ហុង ជាស្ថាបនិក​ដំបូងគេនៅខ្មែរដែលបានលើកស្ទួយអក្សរសាស្ត្រ​ខ្មែរ។

លោក​ដាញ់ ហុង​បាន​ចំណាយ​ពេល​​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ​​ ដើម្បី​​​ធ្វើ​គម្រោង​​​អភិវឌ្ឍ​អក្សរខ្មែរ​យូនីកូដ​​ឲ្យ​លេច​ជា​រូបរាង។ ក្នុង​អំឡុង​ឆ្នាំ ២០០២ លោក​​បាន​សម្រេច​បង្កើត​បាន​ពុម្ភ​​អក្សរ​ខ្មែរ​យូនីកូដ​ ​​​ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​​ជា​ច្រើន។បើ​គ្មាន​ការ​ប្រឹងប្រែង​និង​ការ​បង្កើត​បានស្នាដៃ​ដ៏​អស្ចារ្យ​របស់​បុរស​ខ្មែរ​កម្ពុជាក្រោមនេះ​ទេ ការ​ប្រើប្រាស់អក្សរ​ខ្មែរ​នៅ​តែ​មានការ​លំបាក។

ទោះ​បី​​​អក្សរ​យូនីកូដ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​​ប្រើប្រាស់​ទូលំទូលាយ​​ និង​វា​បាន​ក្លាយ​ជា​អក្សរ​ស្តង់ដា​សម្រាប់​ប្រើប្រាស់​តាម​ស្ថាប័ន​នានា ​លោក​ដាញ់ ហុង​បាន​អះអាង​ថា លោក​នៅ​តែ​បន្ត​អភិវឌ្ឍ​អក្សរ​ខ្មែរ​នេះ និង​​ចង់​ឲ្យ​ពលរដ្ឋ​បន្ត​ការ​គាំទ្រ​និងរួម​គ្នា​ជួយ​អភិវឌ្ឍ​​អក្សរសាស្រ្ត​ជាតិ​​នេះ ដើម្បី​ឲ្យ​មានការ​ប្រើប្រាស់​និង​​ទទួល​ស្គាល់​​ជា​សាកល៕

Leave a Reply

Your email address will not be published. Required fields are marked *