ស៊ែរបន្តផង! យកពោតបារាំង និងខ្ជាយច្នៃធ្វើភេសជ្ជៈទទួលទាន ពិតជាមានប្រយោជន៍លើសការស្មានមែន
បច្ចុប្បន្ននេះពោតបារាំងបានទទួលការពេញនិយមខ្លាំង ពីសំណាក់បងប្អូនខ្មែរយើង ដោយសារវាមានតម្លៃថោក ងាយដាំដុះ និងភាគច្រើនគឺវាដុះតាមបែបធម្មជាតិ ដោយមិនចាំបាច់ត្រូវថែទាំច្រើន និងប្រើសារធាតុគីមីនោះឡើយ។
ភាគច្រើនវាត្រូវបានទទួលទានដោយយកទៅ អាំង ដាក់ក្នុងស៊ុប និងស្រុះជន្លក់ទឹកផ្សេងៗប៉ុណ្ណោះ ហើយពេលនេះ សាកវាយកទៅច្នៃធ្វើភេសជ្ជៈទទួលទានវិញម្តងមើល នោះអ្នកនឹងទទួលបានប្រយោជន៍ជាច្រើន និងទាំងស្រុងពីផ្លែពោតបារាំងនេះតែម្តង៖
១. វិធីធ្វើទឹកពោតបារាំង៖ យកពោតបារាំងស្រស់ចំនួនពីរផ្លែធំល្មម រួចកាត់ចុងទាំងសងខាងចេញ បន្ទាប់មកដាក់ត្រាំនៅក្នុងទឹកមួយកែវធំ រួចទុកត្រាំរយៈពេល ១យប់ ទទួលទានភេសជ្ជៈនេះក្នុងពេលព្រឹកនៅពេលពោះទទេ ៣០នាទី មុនទទួលទានអាហារពេលព្រឹកនេះ។ អនុវត្តបែបនេះរយៈពេល ៧ថ្ងៃ ជាប់គ្នាដើម្បីសម្អាតជាតិពុលក្នុងតម្រងនោមរបស់អ្នក និងបង្កើនតួនាទីរបស់វាបានល្អ។
២. អត្ថប្រយោជន៍ខ្ពស់បន្ថែម៖ វាអាចជួយព្យាបាលរោគក្រពះពោះវៀន ដោយសារពោតបារាំងមានជាតិរំអិលជាច្រើន ( Pectin និង Gum ) ដែលអាចជួយផ្សះដំបៅក្រពះ និងពោះវៀនមិនឲ្យរាលដាលខ្លាំង។ បំប៉នទារកក្នុងគត៌, បង្កើតគ្រាប់ឈាមក្រហម សម្អាតជាតិពុល ជាតិស្រវឹងចេញពីរាងកាយយើង
ជួយបង្កើនកោសិកាឈាម ជួយប្រឆាំងជម្ងឺមហារីក កាត់បន្ថយការជ្រៀតចូលនៃជម្ងឺហឺត ការពារជម្ងឺមហារីក លើសឈាម និងជួយបំប៉នថ្លើមផងដែរ កាត់បន្ថយជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងជាតិស្ករដល់ អ្នកដែលកើតជម្ងឺទឹកនោមផ្អែម។
បើយើងពិសាវាជាប្រចាំ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពយើង។៣. វិធីធ្វើទឹកទឹកខ្ជាយ៖ វាអាចជួយព្យាបាលពេលឈឺឆ្អឹងខ្នង និងសន្លាក់៖ វិធីធ្វើ៖ កិនខ្ជាយ ៣មើមយកទឹក បន្ទាប់មកលាយជាមួយទឹកស្អាត ១កែវ រួចដាំអោយពុះ។
ទុកអោយត្រជាក់បន្តិចប្រមាណ ១៥នាទី រួចលាយទឹកឃ្មុំមួយស្លាបព្រាបាយ និងក្រូចឆ្មា ០២ចំណិត ជាមួយទឹកខ្ជាយខាងលើ។៤. វិធីប្រើប្រាស់ទឹកខ្ជាយ៖ ពិសា១ កែវ រាល់ពេលព្រឹក និង ពេលល្ងាច មុនហូបបាយ ហើយ ០៣សប្តាហ៍ក្រោយ នឹងអាចទទួលបានលទ្ធផលល្អប្រសើរ៕