ហួសចិត្តតែម្តង! គ្រាន់តែយកសំបកដូងមកធ្វើមួកសុវត្ថិភាព ក៏មានអ្នកគាំទ្រដ៏សម្បើមផង

មានការចែកចាយបន្តនៅរូបភាពដ៏ទាក់ទាញមួយគឺថា មានបុរសអ្នក​ថត​រូប​ម្នាក់​ឈ្មោះ Dennis Ten បាន​ផ្ដិត​យក​ទិដ្ឋភាព​បុរស​ម្នាក់​យក​ដូង​មក​ពាក់​ធ្វើ​មួក​សុវត្ថិភាព​កាល​ពី​ថ្ងៃ​ចន្ទ អំឡុង​ពេល​ដង្ហែ​ក្បួន​នៃ​ពិធី​បុណ្យ Kadayawan ក្នុង​ទីក្រុង Davao ប្រទេស​ហ្វីលីពីន។

យោង​តាម​អ្នក​ថត​រូប​ខាង​លើ​ឲ្យ​ដឹង​ថា “​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​បុរស​រូប​នេះ​យក​សម្បក​ដូង​មក​កាត់ និង​ពាក់​ត្រូវ​ទំហំ​ក្បាល​តែ​ម្ដង។” លើស​ពី​នេះ​ទៀត រូប​ថត​ទាំង​នេះ​ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម Facebook ហើយ​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​សម្រាប់​ភាព​ច្នៃ​ប្រឌិត​របស់​បុរស​ពាក់​មួក​ផ្លែ​ដូង​ខាង​លើ។

អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ជាង​នេះ​ទៀត Post របស់​លោក ត្រូវ​បាន​ល្បី​ល្បាញ​ពេញ​បណ្ដាញ​សង្គម Facebook ហ្វីលីពីន​ដោយ​មាន​ការ Shares រហូត​ដល់​ជាង ៩ ៥០០ ដង​និង Reactions ជាង ៣ ០០០ ដង​ទៀត​ផង។ យ៉ាង​ណា​មិញ អ្នក​ថត​រូប​ខាង​លើ​មិន​បាន​រំពឹង​ថា​រូប​ថត​របស់​ខ្លួន​នឹង​ទទួល​ភាព​ល្បី​ល្បាញ​យ៉ាង​ដូច្នេះ​នោះ​ទេ៕

Leave a Reply

Your email address will not be published. Required fields are marked *