ចែកគ្នាដឹងផង! បណ្តាំដូនតាខ្មែរ ដាច់ខាតកុំសង់ផ្ទះក្នុងខែទាំងនេះឲ្យសោះ បើមិនជឿប្រយត្ន័

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​បរម​បុរាណ​មក​តែង​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ជំនឿ ព្រោះ​ដូន​តា​ខ្មែរ​ជឿ​ថា ការ​ជឿ​លើ​អារុក្ខអារក្ខ​អ្នក​តា​នឹង​នាំ​មក​នូវ​សេចក្ដី​សុខ​ក្នុងជីវិតរស់នៅ ។ ហើយជំនឿទាំងនោះក៏នៅតែបន្ដដល់សម័យបច្ចុប្បន្ននេះផងដែរ លើសពីនេះទៅទៀតដូនតាខ្មែរយើងមានជំនឿថាមិនត្រូវធ្វើផ្ទះនៅក្នុងខែទាំងនេះជាដាច់ខាត ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខែ​ជេស្ឋ ចន្លោះ​ពី​ថ្ងៃ​ទី ២៦​ខែ​ឧសភា ដល់​ថ្ងៃ​ទី២៣​ខែ​មិថុនា) ដូន​តា​ខ្មែរ​ជឿ​ថា ខែ​នេះ​មិន​គួរ​សង់​ផ្ទះ​ឡើយ ព្រោះ​បើ​សង់​ខែ​នេះ​មាន​ខ្មោច​ព្រាយ​បិសាច​នឹង​លាក់​ខ្លួន​តាម​យាយី​ក្នុង​គ្រឹះ​ផ្ទះ​។ ចាស់​បុរាណ​ជឿ​ថា​ ខែ​ជេស្ឋ​សង់​ផ្ទះ​គឺ​គ្រឹះ​អន្តរាយ មាស​ប្រាក់​ខ្ចាត់ខ្ចាយ​ អាត្មា​ក្សិណក្ស័យ​ ដែលយើងត្រូវតែជៀសវាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខែ​អាសាឍ ចន្លោះ​ពី​ថ្ងៃ​ទី​២៤​ខែ​មិថុនា ដល់​ថ្ងៃ​ទី២៣​ខែ​កក្កដា) ខែ​នេះ​ចាស់​បុរាណ​ជឿ​ថា ពេល​ធ្វើ​ផ្ទះ​នាំ​ឱ្យ​គ្រឹះ​ផ្ទះ​ឥត​ជ័យ​ ទ្រព្យ​ធន​ដែល​រក​បាន​នឹង​វិនាស​ក្សិណក្ស័យ​ហិន​ហោច​ រស់​នៅ​គ្មាន​ក្ដី​សុខ​ឡើយ​។ ដូច​នេះ​តាម​ជំនឿ​ពី​បុរាណ​ខ្មែរ តែង​ហាម​មិន​ឱ្យ​សង់​ផ្ទះ​ក្នុង​ខែ​នេះ​ដាច់​ខាត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខែ​អស្សុជ ចន្លោះ​ពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៩​ខែ​តុលា) តាម​ទំនាយ​ពី​បុរាណ ខែ​នេះ​ប្រសិន​បើ​សង់​ផ្ទះ​រួចរាល ពេល​រស់​នៅ​គ្រួសារ​នោះ​ប្រាកដ​ជា​គ្មាន​សេចក្ដី​សុខ​ឡើយ​ មាន​តែ​ជម្លោះ​ប្ដី​ប្រពន្ធ​ កូន​ៗ​រស់​នៅ​មិន​មាន​សុភមង្គល មាន​តែ​រឿង​ក្ដៅ​ក្រហាយ​ហើយ​អាច​ឈាន​ទៅ​រក​ការ​បែក​បាក់​គ្រួសារ។

ខែ​មាឃ ចន្លោះ​ពី​ថ្ងៃ​ទី​២៨​មករា ដល់​ថ្ងៃ​ទី២៥​ខែ​កុម្ភៈ​) ខែ​នេះ​ដូនតា​ខ្មែរ​តែង​តែហាម​ប្រាម​កុំ​អោយ​កូន​ចៅ សង់​ផ្ទះ​ដាច់​ខាត។ សង់​ផ្ទះ​ខែ​នេះ គ្រឹះ​ពុំ​ជាប់ អាច​មាន​គ្រោះ​ចង្រៃ​មហិមា រស់​នៅ​ពុំ​សុខ​ជា អាច​មាន​ភ្លើង​ឆេះ​ផ្ទះ​ថែមទៀតផង៕

១-ត្រង់ចំណុចនេះចាស់បុរាណចង់អប់រំថា នៅក្នុងខែនេះច្រើនមានព្យុះ ភ្លៀង និងរន្ទះ ដូច្នេះបើសង់ខែនឹងអាចត្រូវខ្យល់បោកបក់ខ្លាំងនាំឲ្យខូចខាតទ្រព្យ ហេតុនេះហើយទើបលោកមិនឲ្យសង់ផ្ទះចន្លោះខែដូចបានលើកឡើងខាងលើ នេះបើយើងគិតបែបវិទ្យាសាស្ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.ត្រង់ចំណុចទីពីរនេះ លោកចង់បញ្ជាក់ថា វាជារដូវភ្លៀងធ្លាក់ខ្លាំង គ្រឹះអាចមិនសូវរឹងមាំ ជារដូវប្រកបកសិកម្ម ពិបាកនឹងរកមនុស្សមកជួយធ្វើ។ ម្ចាស់ផ្ទះផ្ទាល់ក៏គង់រវល់ទៅនឹងកសិកម្មផងដែរ ហើយថែមទាំងពិបាកក្នុងការទុកដាក់របស់របរ ឬទ្រព្យសម្បត្តិ ព្រោះវាអាចនឹងត្រូវទឹកខូចខាតបង់ទៅ។

៣-ត្រង់ចំណុចនេះ លោកចង់បញ្ជាក់ថា កាលពីសម័យមុន គឺនៅមានទឹកជំនាន់ធំម្តងទៀត ដូច្នេះបើសង់ផ្ទះវានឹងអាចខូចខាតដោយសារទឹកជំនន់។

៤-កាលពីសម័យមុន ចាប់ពីខែ១២ ទៅដល់ខែ២ គឺនៅមិនទាន់ប្រមូលផលកសិកម្មរួចរាល់នៅឡើយទេ ដូច្នេះបើយើងរវល់តែរឿងសង់ផ្ទះ នឹងធ្វើឲ្យទិន្នផលកសិកម្មនឹងត្រូវខូចខាតអស់៕ ហេុតនេះហើយសូមបងប្អូនទាំងឡាយគួរ យកជំនឿបុរាណរបស់យើងមកពិចារណាបែបវិទ្យាសាស្ត្រវិញ ជាជាងជឿដោយគ្មានហេតុផល។ ចាស់បុរាណលោកលើកឡើងតែងមានហេតុផល និងការស្រាវជ្រាវច្បាស់លាស់របស់គាត់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣​យ៉ាង​ដាច់​ខាត​ត្រូវ​ធ្វើ​តាម ​ក្រោយ​សង់​ផ្ទះ​រួច​ ដើម្បី​គ្រួសាររស់​នៅ​មាន​សេចក្ដី​សុខ​

នៅ​ក្នុង​សង្គម​ខ្មែរ​ការ​រស់​នៅ​តែង​ផ្សារភ្ជាប់​ជាមួយ​នឹង​ជំនឿ សូម្បី​តែ​​ក្រោយ​ពេលសង់​ផ្ទះ​រួច​​ ក៏​ដូន​តា​ខ្មែរ​មាន​​ជំនឿ​ដែរ មិន​មែន​សង់​ភ្លាម​ចូល​នៅ​ភ្លាម​នោះ​ទេ​។ ក្រោយ​សង់​ផ្ទះ​រួច​តាម​ជំនឿ​ដូន​តា​ខ្មែរ​ តាំង​បុរាណ​មក​ត្រូវ​ធ្វើ​រឿង​មួយ​ចំនួន ​ទើប​គ្រួសារ​រស់​នៅ​មាន​សេចក្ដី​សុខ​ ចាក​ផុត​ពី​គ្រោះ​ចង្រៃ​ផ្សេងៗ​។ ខាងក្រោមនេះ ជាការលើកឡើង ​របស់​លោកតា​អាចារ្យ​គន់គូរ​ថ្ងៃ​ខែ អែម​ ណេរ ដែល​រស់​នៅ​ក្នុង​ភូមិ​ពង្រ ឃុំ​តាំង​ក្រូច​ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​ជុំវិញជំនឿ​ក្រោយ​សង់​ផ្ទះ​រួច​​តាម​ជំនឿ​ដូន​តា​ខ្មែរ។

១. បញ្ចុះ​មាស​ឬ​កថា​លើ​ក្បាល​សសរ​ផ្ទះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​តា​អាចារ្យ អែម ណេរ ដែល​ពូកែ​គន់គូរ​រក​ថ្ងៃ​ខែ​រូប​នេះ​ប្រាប់​ទៀត​ថា ​ក្រោយ​ពេល​សង់​ផ្ទះ​រួច​តាម​ជំនឿ​តាំង​ពី​បរម​បុរាណ​មក ដូន​តា​ខ្មែរ ​តែង​យក​មាស​ ឬ​កថា​ទៅ​បញ្ចុះ​​លើ​ក្បាល​សសរ​ផ្ទះ​ ឬ​ក្រោម​ធ្នឹម​។ លោកតា ប្រាប់​ថា មូលហេតុ​បាន​ជា​ដូនតា​ខ្មែរ​ធ្វើ​បែប​នេះ ព្រោះ​មាន​ជំនឿ​ថា ​នឹង​ធ្វើ​ឱ្យ​គ្រួសារ​រកស៊ី​មាន​បាន​កើន​មាស​ កើន​ប្រាក់​រស់​នៅ​ត្រជាក់​ត្រជំ។​ ប៉ុន្តែ​​មាស ឬ​កថា​នោះ​មិន​មែន​ចេះ​តែ​បញ្ចុះ​​នោះ​ទេ មុន​បញ្ចុះ​គឺ​ត្រូវ​ឱ្យ​គ្រូ​​សូត្រ​បាលី​មន្ត​គាថា​សិន ទើប​ពូកែ​សក្ដិសិទ្ធិ​ បន្ទាប់​មក​ចាំ​យក​ទៅ​បញ្ចុះ​។​​​​ ​​

២. បញ្ចុះ​ក្រណាត់​​​យ័ន្ត​ពណ៌​ក្រហម​​ក្នុង​ផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ ជា​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​មក ដូន​តា​ខ្មែរ​តែង​យក​ក្រណាត់​យ័ន្ត​ក្រហម​ទៅ​បញ្ចុះ​​លើ​ឃ្នាប​ផ្ទះ។ ​លោក​តា​អាចារ្យ អែម ណេរ ប្រាប់​ថា ​ការ​បញ្ចុះ​​ក្រណាត់​យ័ន្ត​នេះ ដើម្បី​ការពារ​កូន​ចៅ​ក្នុង​គ្រួសារ​មិន​ឱ្យ​មាន​អ្វី​បៀតបៀន​បាន​ ព្រោះ​យ័ន្ត​ដែល​មាន​បាលី​ពូកែ​សក្ដិសិទ្ធិ​នេះ នឹង​ជួយ​ការពារ​សត្រូវ ខ្មោច​ព្រាយ​បិសាច មិន​ឱ្យ​ចូល​ផ្ទះ​បាន​ទេ​។ ​ដូច្នេះ​ហើយ​បាន​ជា​ដូនតា​ខ្មែរ តែង​យក​ក្រណាត់​យ័ន្ត​នេះ​មក​បញ្ចុះ​ទើប​រស់​នៅ​មាន​ក្ដី​សុខ ចាក​ផុត​ពី​គ្រោះ​ចង្រៃ​ផ្សេងៗ​បាន​។​

​ ៣. បោះ​បន្ទាយ​ជុំ​វិញ​ផ្ទះ​៨​ទិស

ដើម្បី​ការពារ​កូន​ចៅ និង​គ្រួសារ​កុំ​មាន​អ្នក​បៀតបៀន​​ទាំង​សត្រូវ​ឆ្ងាយ​ជិត ចោរ​លួច​ចោរ​ប្លន់ អាប ធ្មប់ ខ្មោច​ព្រាយ​បិសាច​ មក​យាយី​ដូនតា​ខ្មែរ​តែង​បោះ​បន្ទាយ​ជុំ​វិញ​ផ្ទះ​ទាំង​៨​ទិស​។ ​តាម​ការ​ប្រាប់​របស់​អាចារ្យ​ អែម ណេរ ដូនតា​ខ្មែរ​តែង​យក​ដុំ​ថ្មទំហំ​ប៉ុន​ក​ដៃ ចំនួន​៨​ដុំ​ យក​ទៅ​​ឱ្យ​គ្រូ​សូត្រ​បាលី មន្ត​គាថា បន្ទាប់​មក​គេ​យក​ដុំ​ថ្ម​ដែល​ផ្លុំ​ស្ដោះ​បាលី​ហើយ​នោះ យក​ទៅ​កប់​ក្នុង​ដី ​ទាំង​៨​​ទិស​តាមរបផ្ទះ តាម​ការ​ប្រាប់​របស់​គ្រូ​នោះ​។ ​ដូន​តា​ខ្មែរ​ពី​បុរាណ​ជឿ​ថា ធ្វើ​បែប​នេះ​គឺ​គ្រួសារ​រស់​នៅ​មាន​តែ​សេចក្ដី​សុខ និង​ត្រជាក់​ត្រជំ គ្មាន​បញ្ហា​អ្វី​នោះ​ឡើយ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *