គួរអោយសង្វេគ!! កូនស្រែកហៅម៉ែៗ ម៉ែបង្ខំចិត្តចាកចេញពីកូនទាំងទឹកភ្នែកទៅបម្រើការងារមេផ្ទះនៅហុងកុង ថែមទាំងនិយាយពាក្យបែបនេះមុនលាកូន…
ទិដ្ឋភាពគួរឲ្យអាសូរនៅអាកាសយានដ្ឋានអន្តរជាតិ ខណៈកូនតូចអាយុប្រមាណ ២ខួបកន្លះ បានស្រែកដង្ហោយហៅម្តាយឲ្យវិលត្រលប់ទាំងខ្លួននៅជីដូនពរជាប់នឹងដៃ ម្តាយឮហើយចង់វិលវិញជួបកូនណាស់ប៉ុន្តែម្តាយត្រូវចេញទៅរកលុយមកផ្គត់ផ្គង់គ្រួសារក៏ដូចជាឲ្យកូនស្ងួនពេលធំឡើងមានឱកាសរៀនសូត្របានជ្រៅជ្រះដូចគេ។
ដំណើរចេញទៅប្រទេសចិននោះ ត្រូវបានផេក «កំពូលអ្នកយកព័ត៏មាន» សរសេរថា «ព្រោះតែក្រពះ សុខចិត្តបែកពីក្រុមគ្រួសារ ទៅធ្វើជាពលការិនី ជាមេផ្ទះនៅហុងកុង ជាលើកដំបូង ខណះដែលកូនតូចកំពុងឈរយំនៅខាងក្រោយ! ទឹកភ្នែកម៉ែស្រក់ខ្លោចចិត្តចំពោះទឹកភ្នែកកូនដង្ហោយហៅម៉ែៗ ម៉ែកុំទៅបានទេម៉ែ»។