មិនគួរឲ្យជឿសោះ!!! ត្រីមួយក្បាលនេះមានតំលៃស្មើរផ្ទះបុរីមួយល្វែងឯនោះ ព្រោះតែ…
កាលពីថ្មីៗនេះមានព័តមានរបស់VTC News បានចុះផ្សាយអំពីព័តមានមួយគួរអោយភ្ញាក់ផ្អើលមួយដោយ អ្នកនេសាទឈ្មោះ Nguyen Van Anh ចាប់បានត្រីមាសដ៏កម្រជួប ។យ៉ាងណាមិញបុរសនោះបានបន្តថា ច្រើនឆ្នាំហើយ ដែលគ្រួសារលោកប្រកបរបរនេសាទនៅតំបន់ Van Ninh ខេត្ត Khanh hoa តែនេះជាលើកដំបូងហើយ ដែលលោកជួបភព្វសំណាងនឹកស្មានពុំដល់ ។
លោក Anh ពោលៈ «ត្រីមាសនេះ ប្រវែងប្រហែល 60 cm និងទម្ងន់ជាង 3 kg វាជាប់សំណាញ់ ។ ខ្ញុំក្រឡេកឃើញសម្បុរវា ពិសេសស្នាមអុជខ្មៅនៅកន្ទុយ ទើបជឿជាក់ថាជាត្រីមាសដំបូងវានៅរស់ តែប្រស់ទឹកមួយសន្ទុះ វាក៏ងាប់ខ្ញុំយកវាក្លាស្សេភ្លាម» ។
ត្រីមាសមានឈ្មោះវិទ្យាសាស្ត្រថា Oto Lithoides Biauritus ។ វាមានតម្លៃខ្ពស់ ព្រោះក្រពះវាគេយកធ្វើសូត្រអ័រហ្គានិក សំរាប់វះកាត់ដេរភ្ជិត ព្រោះវារលាយចូលក្នុងសាច់តែម្តង ។ឈ្មួញចិននិយមត្រីមាសនេះណាស់ មុននោះ ត្រីមាសដូចគ្នាទម្ងន់ ២,៥ គីឡូ គេហ៊ានទិញដល់ទៅជាង ៦ ម៉ឺនដុល្លារ ឯណោះ ៕ យ៉ាងណាមិញគេមកជុំវិញច្រើនណាស់ ឲ្យបុរសនោះកាត់ថ្លៃទៅ តែបុរសនោះក៏ពុំទាន់សម្រេចចិត្តថាលក់ប៉ុន្មានទេ។