ពិតជាល្អមែន!! វិធីកម្ចាត់ខ្លាញ់ត្រង់កឆាប់រហ័ស

ប្រទាលកន្ទុយក្រពើ៖ជំនួសឱ្យការស្តុកទុកនូវខ្លាញ់ និងកាបូអ៊ីដ្រាត ប្រទាលកន្ទុយក្រពើ ជួយបំលែងវាទៅជាថាមពល ជំនួសវិញ។ ប្រទាលកន្ទុយក្រពើក៏ ជំរុញបង្កើនការផលិតកូឡាជែន និងបង្កើនល្បឿននៃការដុត រំលាយ អាហារក្នុងរាងកាយផងដែរ។ អ្វី ដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកប្រទាល កន្ទុយក្រពើស្រស់ មួយពែង ឱ្យបានពីមួយទៅពីរដង ក្នុងមួយថ្ងៃជាប្រចាំ។

ទឹកក្រូចឆ្មារស្រស់៖ទឹកក្រូចឆ្មារមានប្រសិទ្ធភាព ជួយកម្ចាត់ជាតិខ្លាញ់បានយ៉ាង ប្រសើរ។ វីតាមីន C ដែលមានផ្ទុក ក្នុងក្រូចឆ្មារជាសារធាតុប្រឆាំង អុកស៊ីតកម្មមួយ ដែលជួយបង្កើន


ការរំលាយអាហារ និងដុតបំផ្លាញ ខ្លាញ់ដែលលើស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ មួយចំហៀងចូលក្នុងទឹកក្តៅឧណ្ហៗ មួយកែវ រួចបន្ថែមទឹកឃ្មុំចូលបន្តិច។ កូរឱ្យសព្វសឹម ទទួលទានរាល់ព្រឹកមុន ពេលទទួលទានអាហារពេលព្រឹក។ អនុវត្តន៍រូបមន្តនេះយ៉ាងហោច ណាស់ម្តងក្នុងមួយថ្ងៃ។

លំហាត់ប្រាណចង្កា៖ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពខ្ពស់បំផុតមួយជួយកម្ចាត់ខ្លាញ់ ត្រង់កបានយ៉ាងឆាប់រហ័ស។ អ្វីដែល អ្នកត្រូវធ្វើ គឺជាដំបូងត្រូវទប់ក្បាល ឱ្យនៅកណ្តាលរវាងស្មាទាំងសង ខាង។ បន្ទាប់មក អោនចង្កាចុះក្រោម ហើយរុញមុខទៅមុខ រួចបង្វែរក្បាល យឺតទៅខាងឆ្វេង សឹមត្រឡប់មក កណ្តាល ឬទីតាំងដើមវិញ។ អនុវត្តន៍ ដូចគ្នាចំពោះផ្នែកខាងស្តាំ។ ដើម្បីទទួលបានលទ្ធផល ប្រសើរ ចូរអនុវត្តន៍លំហាត់ប្រាណនេះឱ្យបាន ពី៥ទៅ១០ដងរាល់ថ្ងៃ។

លំហាត់ប្រាណសន្ធឹងក៖អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូង ត្រូវអង្គុយតម្រង់ខ្នង និងកឱ្យត្រង់។ បន្ទាប់មកបង្វែរក្បាលយឺតៗទៅ ខាងស្តាំរហូតដល់អ្នកមានអារម្មណ៍ ថា តឹងនៅត្រង់-ក និងស្មា រួចទប់ ឬនៅស្ងៀមក្នុងទីតាំង បែបនេះ សម្រាប់រយៈពេលពី១៥ទៅ៣០ វិនាទីសឹមត្រឡប់មកសភាពដើមវិញ។

អនុវត្តន៍ដូចគ្នា ចំពោះផ្នែកខាងឆ្វេង ៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *