ប្រទេះឃើញរណ្ដៅដែលមានអាយុកាល ២ ៤០០ឆ្នាំ!!! មានសុទ្ធតែឆ្អឹងសេះជាង ១០០ក្បាល និងរទេះ…
តាមប្រភពពត៏មានដែលបានចុះផ្សាយក្នុង ដេលីម៉ែលបានអោយដឹងថា អ្នកបុរាណវិទ្យាបានរកឃើញណ្ដៅដែលមានអាយុកាល ២ ៤០០ឆ្នាំ ហើយក្នុងរណ្តៅនោះ អ្នកបុរាណវិទ្យាប្រទះឃើញឆ្អឹងសេះជាង ១០០ក្បាល និងរទេះច្រើនគ្រឿង។
កាលធ្វើកំណាយនេះ ឋិត នៅក្បែរទីក្រុង Xinzheng ខេត្តហេណាន ភាគកណ្ដាលប្រទេសចិន។តាមការសន្មត់របស់អ្នករុករកបានអោយដឹងថា៖រណ្ដៅ នេះឋិតនៅក្នុងកាលសម័យឆ្នាំ ៧៧០ – ២២១ មុនគ្រិស្តសករាជ ហើយជាកម្មសិទ្ធិរបស់សមាជិកគ្រួសារអភិជន Zheng State។តាមរយៈកំណាយ គេប្រទះឃើញរណ្ដៅចំនួន ១៨ មានឆ្អឹងសេះ រទេះសេះនិងផ្នូរកប់សពជាង ៣ ០០០។អត្តបទដោយ៖ថាវី ប្រទេស៖បរទេស