តាមពិតចឹងសោះ!!! មូលហេតុដែលព្រះមហាក្សត្រខ្មែរពីដើមមានព្រះនាម “វរ្ម័ន”

កូនខ្មែរមិនច្រើនឡើយ ដែលបានដឹងពីព្រះនាមព្រះមហាក្សត្រខ្មែរសម័យដើម មានព្រះនាម “វរ្ម័ន” នៅខាងចុង? ដែលខ្លះគ្រាន់តែដឹងតាមការសិក្សាប្រវត្តិសាស្ដ្រថា ព្រះមហាក្សត្រខ្មែរមាន​ព្រះនាម “វរ្ម័ន” រួមមានដូចជា ព្រះបាទជ័យវរ្ម័នទី ៧ ព្រះបាទសូរិយវរ្ម័នទី ២ សម្ដេចសីហនុវរ្ម័ន ជាដើម ។

តើពាក្យ «វរ្ម័ន» នេះមានប្រភពចេញពីណា ឬមានន័យយ៉ាងដូចម្តេចដែរ? យោងតាមសៀវភៅស្រាវជ្រាវប្រវត្តិសាស្ដ្រខ្មែរ ពាក្យ “ វរ្ម័ន” នេះ ជាពាក្យកម្ចីពីឥណ្ឌា ហើយពាក់ព័ន្ធទៅ នឹង របបរាជាធិបតេយ្យ ព្រោះពាក្យនេះត្រូវបានគេសរសេរនៅខាងចុងនៃព្រះនាម​របស់ព្រះមហាក្សត្រ ដែលបានគ្រប់គ្រងប្រទេសឥណ្ឌាកាលពីបុរាណ ​។

បើតាមពិតទៅការសរសេរ “វរ្ម័ន” នាសម័យទំនើបនេះ វាខុសឆ្គងប្រាសចាកពីបរិបទវប្បធម៌ខ្មែរ ដើម ដែលពាក្យដើមគឺ “ វម៌្ម” ឬ “វម៌” ដែលក្រោយមកក្លាយទៅជាពាក្យ “ពណ៌” នាសម័យក្រោយអង្គរ ដូចករណីព្រះបាទសុរិយាពណ៌ជាដើម ហើយត្រូវបានគេប្រើប្រហែល ២ ពាន់ឆ្នាំមុននឹងប្ដូរមកជា “វរ្ម័ន” ។

ហើយក្នុងសិលាចារឹកមានចារថា «វម៌្ម ឬ វម៌» ហើយពាក្យនេះ មានន័យក្នុងវចនានុក្រមថា ៖ “គ្រឿងការពារ ដូចជាគ្រឿងក្បាំង អាវក្រោះ ការពារដើមទ្រូង” ។

នៅក្នុងប្រវត្តិសាស្ដ្រខ្មែរ មានស្ដេចជាច្រើន ដែលមានព្រះនាមខាងចុងបញ្ចប់ដោយ “ វម៌្ម” ឬ “វម៌” ឬ “ពណ៌” ឬ “វរ្ម័ន” នេះ ដោយស្ដេចអង្គទាំងនោះភាគច្រើនសុទ្ធសឹងជាស្ដេចមានព្រះចេស្ដាខ្លាំងពូកែ កសាងសមិទ្ធិផលជាច្រើនជូនជាតិ និង បន្សល់ទុកនូវស្នាព្រះហស្ថក្នុងប្រវត្តិសាស្ដ្រដល់ពេលបច្ចុប្បន្ន នេះ ៕ប្រភព៖ den-sharing

Leave a Reply

Your email address will not be published. Required fields are marked *