ស៊ែរចែកចាយបន្តផង!!មូលហេតុដែលធ្វើឱ្យទារកស្លាប់ភ្លាមៗមួយរំពេច ពេលគេង
អ្នកប្រហែលជាធ្លាប់ឃើញថា តាមធម្មតា ម្តាយថ្មីថ្មោងតែងតែក្រោកភ្លាមៗនៅពេលពាក់កណ្តាលអាធ្រាត្រ និងពិនិត្យមើលខ្យល់ដង្ហើមរបស់កូន។ ប្រសិនបើអ្នកជាម្តាយ អ្នកក៏មានការព្រួយបារម្ភដូចគ្នាដែរ។ នេះដោយសារតែយើងទាំងអស់គ្នាធ្លាប់លឺរឿងទារកស្លាប់ភ្លាមៗដោយគ្មានមូលហេតុ។ហេតុផលដែលធ្វើឱ្យទារកស្លាប់ភ្លាមៗគ្មានភាពច្បាស់លាស់ឡើយ។
បើទោះបីជាវេជ្ជបណ្ឌិតមានភស្តុតាងពិតខ្លះៗក៏ពិតមែន តែសេចក្តីស្លាប់ភ្លាមៗរបស់ទារកនៅតែជាភាពច្របូកច្របល់ធំបំផុត។ ករណីភាគច្រើន អ្នកមិនអាចប្រាកដពីមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យទារកស្លាប់ភ្លាមៗបានឡើយ។ តែទោះបីជាយ៉ាងណា បើសិនជាអ្នកដឹងពីអ្វីដែលធ្វើឱ្យទារកស្លាប់ភ្លាមៗ អ្នកត្រូវមានការប្រុងប្រយ័ត្នទុកជាមុន។
នេះជាហេតុធ្វើឱ្យយើងព្យាយាមបង្ហាញពីរឿងរ៉ាវមួយចំនួនដែលបណ្តាលឱ្យទារកស្លាប់ដោយគ្មានមូលហេតុ។ គ្មានវិធីណាមួយ អ្នកអាចការពារទារកពីការស្លាប់ភ្លាមៗនេះបានទេ។ អ្វីដែលអ្នកអាចធ្វើបាន គឺភាពប្រុងប្រយ័ត្ន ដូច្នេះអាចជួយកាត់បន្ថយឱកាស។ អ្នកមិនត្រូវបន្ទោសខ្លួនឯងថា មិនបានព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព។
ហេតុនេះ ខាងក្រោមនេះជាមូលហេតុនៃការស្លាប់មួយរំពេចរបស់ទារក៖ ថប់ដង្ហើម មូលហេតុទូទៅបំផុតនៃការស្លាប់របស់ទារកមួយរំពេចក្នុងពេលគេងលក់គឺ ការថប់ដង្ហើម។ ពេលខ្លះ ទារកគេងផ្កាប់មុខ។ នេះបណ្តាលឱ្យដង្ហើមរបស់គេបញ្ចេញកាបូនឌីអុកស៊ីតកាន់តែច្រើនឡើង ធ្វើឱ្យថប់ដង្ហើមស្លាប់។ គេនៅតែខ្វះសភាវគតិនឹងភ្ញាក់ នៅពេលថប់ដង្ហើម។
ការស្ទះដង្ហើម ទារកជាច្រើនត្រូវបានម្តាយរុំភួយ ឬក្រណាត់កន្សែងយ៉ាងកក់ក្តៅ មុនពេលដាក់ឱ្យគេង។ ក្នុងករណី ទារកគ្របច្រមុះក្នុងពេលគេង វាអាចកាត់បន្ថយខ្យល់អុកស៊ីសែន ធ្វើឱ្យទារកដាច់ខ្យល់។ នេះជាហេតុដែលអ្នកត្រូវប្រាកដថា ច្រមុះកូនរបស់អ្នកមិនត្រូវបានអ្វីមួយគ្របពីលើ នៅពេលគេគេងពេញមួយយប់។
ចាល់ទឹកដោះ ទារកភាគច្រើនត្រូវបានបំបៅ រួចដាក់ឱ្យគេង។ ឥលូវនេះ ទារកមានទម្លាប់មួយញ៉ាំទឹកដោះគោសិន រួចបានគេង។ ប្រសិនបើទារកមិនអាចទប់ទល់នឹងការចាល់ទឹកដោះចេញ នៅពេលគាត់គេងបានទេ នោះទារកអាចស្ទះដង្ហើម។
កំណើនឡើងនៃការលូតលាស់កោសិកាសរសៃប្រសាទជួនកាល ប្រព័ន្ធសរសៃប្រសាទរបស់ទារកមិនទាន់កើតឡើងក្នុងវ័យនេះទេ។ ប្រសិនបើរំញោចប្រព័ន្ធសរសៃប្រសាទដំណើរការមិនបានល្អ បេះដូងទារកនឹងឈប់ដំណើរការ។ នេះដោយសារបេះដូងមិនអាចទទួលសញ្ញាពីខួរក្បាលបាន។ការឡើងកម្តៅខ្លាំង