ត្រៀមឲ្យហើយទៅ មុខរបរទាំងនេះនឹងត្រូវបិទគ្មានថ្ងៃត្រឡប់វិញ…

ដោយសារតែមានការរីកចំរើនផ្នែកទីផ្សានៅកម្ពុជា មុខរបរមួយចំនួននឹងត្រូវបិទទ្វារទៅវិញដែលអ្នកជំនាញមើលទៅឃើញថា នឹងមិនមានការប្រកួតប្រជែនឈ្មះទីផ្សាធំៗនោះទេ។ថ្ងៃនេះយើងសូមលើកយកមុខរបរចំនួន ៥ ប្រភេទយកមកបង្ហាញ៖

កន្លែងលាងទ្បាន:អាជីវកម្មមួយនេះនឹងប្រឈមខ្លាំង​នៅពេលដែលទីក្រុង​របស់កម្ពុជាកាន់តែទំនើបទៅៗ​និយាយ​យ៉ាងខ្លី​គឺពេលយើងអស់ផ្លូវដី។​សព្វថ្ងៃមុខរបរមួយនេះនៅតែមានអ្នកបង្កើតថ្មីៗ ​តែយ៉ាងណា​អ្នកនឹងប្រឈម​នឹង​ការពិបាករកភ្ញៀវលាងទ្បានណាស់​ក្នុងរយះ​៥ឆ្នាំខាងមុខទៀតនេះ។

ក្នុងកាលះទេសះ​អ្នកដែលបានកំពុងតែប្រកបមុខរបរនេះរួចទៅហើយ​ ​លោក​អ្នកគួរគាប្បី​បំលែង​មុខរបរមួយនេះ​ទៅ​សេវាកម្មថែទាំ​ឬជួសជុសរថយន្តវិញទើបប្រសើរ។​ ខណះនេះ​នៅមានតម្រូវការលាងទ្បាន​ដោយសារផ្លូវមិន​ទាន់ស្អាតល្អ​ដូចនេះ​​អ្នកអាចនៅមានឳកាសរកភ្ញៀវ​ប្រសិនបើកន្លែងលាងទ្បានរបស់អ្នកមានចំណុចទាក់​ទាញភ្ញៀវបានល្អ។

កង់បីនិងម៉ូតូបក់ដៃហៅភ្ញៀវ:និន្នាការជិះកង់បីឬម៉ូតូឌុប​បែបថ្មីបានចាប់ផ្តើមហើយ​ហើយ​អ្នករត់កង់បីបែបបុរាណ​ដោយមិនប្រើ​កម្មវិធីទូរស័ព្ទដៃហៅទេ​នោះ នឹងត្រូវដាច់ម៉ូយហើយ។ ​គេនាំគ្នាប្រើកម្មវិធីទូរស័ព្ទព្រោះ​វាមានភាពងាយស្រួល​ដោយមិនចាំបាច់រង់ចាំយូរ​ មិនចាំបាច់បក់ដៃ​ ហើយក៏ចំណាយតិចជាងកង់បី​និងម៉ូតូឌុបធម្មតាផងដែរ។

បើអ្នកកំពុងដែលរត់ម៉ូតូកង់បីនិងម៉ូតូឌុបបែបបុរាណ​សូមនាំគ្នាផ្លាស់ប្តូរឲ្យលឿន​មុន​ម៉ូយរបស់អ្នក​នឹង​ត្រូវអស់។ក្នុងមុខរបរមួយនេះ​អ្នកគ្មានជម្រើសក្នុងការបន្តទ្បើយ​បើមិននាំគ្នាប្រើបច្ចេកវិទ្យាថ្មីមួយនេះ។

ហាងចាប់ហួយ:មុខរបរមួយនេះក៏នឹងប្រឈមនឹង​ការថមថយម៉ូយដែរ​ខណះដែលម៉ាតយីហោហ្វ្រេនឆាយ​​ធំៗ​បានដៅគោលដៅមកកម្ពុជាហើយ។ ​ម៉ាតយីហោធំៗទាំងនោះ​មានគម្រោងបើកច្រើនសាខាណាស់​នៅកម្ពុជា​ក្នុងរយះខ្លី​ដូចនេះចង់ឬមិនចង់​ម៉ូយហាងចាប់ហួយ​នឹងមានជម្រើសថ្មី ​ជម្រើស​ដែលល្អជាង​​មុន។​

ទំនិញក្នុងម៉ាតហ្វ្រេនឆាយភាគច្រើនបំផុតគឺ​គុណភាពល្អជាង​ តម្លៃក៏នឹងធូរថ្លៃជាង​ ហើយ​ក៏នឹងផ្តល់​ភាពងាយ​ស្រួលច្រើនផងដែរ​ដល់អតិថិជនរបស់ខ្លួន។ ​តែយ៉ាងអ្នកលក់ចាប់ហួយទាំងអស់​សូមកុំទាន់​អស់សង្ឃឹម​នឹងអាជីកវម្មដែលខ្លួនបានបង្កើតរាប់ឆ្នាំមកហើយនេះ។ ​លោកអ្នកគួរចាប់ផ្តើមផ្លាស់ប្តូរ​ខ្លួន​​ឯងឲ្យបានទាន់និន្នាការរបស់សង្គម​ ផ្លាស់ទាំងហាង ​ផ្លាស់ទាំងអ្នកលក់ ​​នោះអ្នកនឹងនៅតែមានឳកាស​ជោគជ័យជានិច្ច។

ហាងកាហ្វេដែលចាក់ទឹកយកលុយ:សូមផ្តាំទៅម្ចាស់ហាងកាហ្វេទាំងអស់ថា​អាជីវកម្មមួយនេះ​លែងជាអាជីវកម្មចាក់ទឹកយកលុយទៀតហើយ​។ ​លោកអ្នកត្រូវតែចេះចាក់អារម្មណ៍វិញ ទើប​អាចបន្ត​អាជីវកម្មមួយនេះបាន។​

ខណះដែលចំនួនហាងកាហ្វេបានកើតព្រោងព្រាត ​ចង់ឬមិនចង់​ហាងកាហ្វេរបស់លោកអ្នក​កំពុងតែកើន​ចំនួនគូប្រកួតរាល់ថ្ងៃ។​ ដូចនេះម៉ូយរបស់អ្នកក៏នឹងថយដែរ​ ហើយវិស័យមួយនឹងក្លាយ​សមុទ្រក្រហម​​សមុទ្រ​ដែលពោរពេញទៅដោយការប្រកួតប្រជែង។ ​ចង់ចេញពីសមុទ្រក្រហមនេះបាន ​អ្នកត្រូវផ្លាស់ប្តូរ​ឈប់​ចាក់ទឹកយកលុយ​ ត្រូវខំរៀន​ចាក់អារម្មណ៍វិញ​ ដោយចេះបង្កើតនូវអារម្មណ៍ល្អៗ​ដែលភ្ញៀវត្រូវការបំផុត​ ហើយ​អារម្មណ៍ពិសេសនេះ​នឹងធ្វើឲ្យហាងកាហ្វេលោកអ្នក​មានចំណុចពិសេសខុសពីគេ។

ហាងកំព្យុទ័រនិងហាងទូរស័ព្ទតូចៗ:មុខរបរទាំងពីរ​នេះមិនសូវខុសគ្នាប៉ុន្មានទេ​ពោលគឺងាយរងគ្រោះណាស់។​​ សព្វថ្ងៃនៅកម្ពុជានៅមាន​ហាងបែបនេះតូចៗច្រើនកន្លែង​ តែ៥ឆ្នាំទៅមុខទៀត​ចំនួនហាងបែបនេះ​នឹងថមថយចុះខ្លាំង។ ​មូលហេតុគឺ​ដោយសារក្រុមហ៊ុនធំៗ​នឹងក្តោបយកទីផ្សារ​របស់ហាងតូចៗទាំងនេះ។

ហាងដែលអាចបន្តលក់ដាច់ទៀតនា​៥ឆ្នាំទៀត ​ត្រូវ​ពង្រឹងលើសេវាកម្ម​ជួសជុសឲ្យបានខ្លាំង​ ហើយ​គួរ​ខិតខំ​ពង្រីកខ្លួនឲ្យទៅជាហាងហ្វ្រេនឆាយ​ឲ្យបានច្រើន​ដើម្បីអាចតតាំងនឹងក្រុមហ៊ុនធំៗបាន៕

ប្រភព៖ business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *