គូរស្នេហ៍គ្រប់រូបគួរគប្បីដឹង!!! ហាមដាច់ខាតធ្វើរឿងនេះ ពេលថ្ងៃការ ព្រោះអាចធ្វើឲ្យអពមង្គលដល់គ្រួសារ
ជំនឿពីដើមមក ចាស់ៗតែងនិយាយណែនាំប្រាប់ដល់កូនចៅជំនាន់ក្រោយ អំឡុងពេលរៀបការ មិនត្រូវយំសោកឡើយ ព្រោះអាចនឹងកើតមានរឿងអពមង្គល ល្អក់កករក្នុងគ្រួសារ។
នេះបើតាមការឲ្យដឹងពីលោកអាចារ្យ សូរ សារ៉ុម នៅវត្តសិរីសាគរ ខេត្តព្រៃវែង។លោកតាវ័យ ៦០ ឆ្នាំ ថា៖ “អំឡុងពេលអាចារ្យសូត្រពីគុណបុណ្យមាតាបិតា កូនប្រុសស្រីតែងនឹកឃើញរឿងរ៉ាវដែលធ្លាប់បានប្រព្រឹត្តខុសជាមួយអ្នកមានគុណ អ៊ីចឹងអាចនឹងធ្វើឲ្យអារម្មណ៍មួរហ្មង បន្ទាប់មកក៏យំ។ មានរឿងអីក៏ដោយ គេមិនឲ្យយំទេ”។
ការយំសោកដោយសារអ្វីក៏ដោយ ជាពិសេសរឿងក្ដីក្រហាយ ក្នុងពិធីមង្គល ជាតំណមដែលចាស់ៗហាមប្រាម ដោយវាជាប្រផ្នូលនាំឲ្យកើតហេតុភេទមិនល្អនៅថ្ងៃក្រោយ។យ៉ាងណាក៏ដោយ មនុស្សសម័យថ្មី ជឿថា ការរស់នៅមិនចុះសម្រុងនឹងគ្នា គឺមកពីមនុស្សផ្ទាល់តែម្ដង ដោយសារចិត្តស្រលាញ់លែងមានដូចមុនការ ឬទើបការរួចភ្លាម៕