បានសាកនៅ? វិធីធ្វើបង្គាបំពងឆាពងទាប្រៃ

គ្រឿងផ្សំ៖ បង្គា ២០០ក្រាម (បកសំបក), ម្សៅ ឆា ១ស្លាបព្រាបាយ, ពងទាប្រៃស្ងោរឆ្អិន ៣-៤គ្រាប់ (យកតែពងក្រហម), ស៊ុត ១គ្រាប់ (យកតែទឹកពណ៌ស), ទឹកធម្មតា បន្តិច, ទឹកប្រេងខ្យង ២-៣ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ, ស្លឹកខ្ទឹមហាន់ល្អិតៗ។

វិធីធ្វើ៖១.យកបង្គាលាយជាមួយទឹកស៊ុតពណ៌ស ម្សៅឆា ម្រេចម៉ត់ និងអំបិល ច្របល់ចូលគ្នាអោយសព្វ ១៥នាទី២.យកពងទាប្រៃដាក់លាយជាមួយទឹកបន្តិច កិនអោយម៉ត់ល្អជាល្បាយ រួចដាក់ទឹកប្រេងខ្យង និងស្ករសចូល កូរចូលគ្នាអោយសព្វ។

៣.យកបង្គាយកទៅបំពង អោយឆ្អិនក្រៀមល្មម រួចស្រង់ទុកមួយឡែក៤.បន្ទាប់មកយកពងទាប្រៃដែលលាយហើយ ដាក់ចូលខ្ទះកូរអោយពុះ រួចដាក់បង្គាបំពងចូល ឆាច្របល់ចូលគ្នាអោយសព្វ ឆ្អិនហើយដួសដាក់ចាន ដាក់ស្លឹកខ្ទឹមចូលជាការស្រេច។សម្រួលអត្ថបទដោយ៖ ស្រីពៅ ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *