ឆ្ងាញ់អស់ទាស់តែម្តង!! វិធីធ្វើងាវស្រុះ ជាមួយនឹងទឹកជ្រលក់២មុខ

គ្រឿងផ្សំ: ងាវ ១គីឡូ, នំបញ្ចុក (តាមចំណូលចិត្ត), បន្លែអន្លក់មាន ត្រសក់ សាលាដ ស្លឹកម្លូ ស្ពៃបូកគោ ជីរគ្រប់មុខ…(តាមចំណូលចិត្ត)។ គ្រឿងផ្សំទឹកជ្រលក់ (ទឹកត្រីបុកហឹរ):

ខ្ទឹមស ១០-១៥គ្រាប់, ម្ទេស ១៥-២០គ្រាប់, ស្ករ ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៥-៦ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ។ (ទឹកអំពិលទុំ)៖ ទឹកធម្មតា ១កូនចានកន្លះ, ទឹកអំពិលទុំ ១កូនចាន, ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, សណ្តែកដីលីង ២ស្លាបព្រាបាយ បុក ឬកិនឲ្យម៉ត់បន្តិច។

វិធីធ្វើ:១.ងាវលាងទឹកឲ្យស្អាត រួចយកទៅដាក់ស្រុះទឹកក្តៅ ហើយស្រង់ដាក់ត្រាំទឹកធម្មតា២.ធ្វើទឹកត្រីបុកហឹរ យកខ្ទឹមស ម្ទេស ស្ករ ទឹកត្រី ទឹកក្រូចឆ្មារ ដាក់ចូលគ្នាបុក ឬកិនឲ្យសព្វចូលគ្នា រួចដួសដាក់ចាន៣.ធ្វើទឹកអំពិលទុំ យកខ្ទះដាក់ទឹក ទឹកអំពិលទុំ ទឹកត្រី ស្ករចូល កូរចូលគ្នាឲ្យសព្វ រួចដាក់សណ្តែកដីលីងចូល ច្របល់ចូលគ្នា រួចដួសដាក់ចាន៤.រៀបចំអន្លក់ នំបញ្ចុក ងាវ និងទឹកជ្រលក់ដាក់ចាន ហូបផ្ទាប់ចូលគ្នា ឆ្ងាញ់អស់ទាស់៕សម្រួលអត្ថបទដោយ៖ ស្រីពៅ ប្រភព៖ eangsophalleth

Exif_JPEG_PICTURE

Leave a Reply

Your email address will not be published.