រុក្ខឱសថធម្មជាតិ!! កបជំងឺរលាកថ្លើម ចុកប្រពន់ដៃជើង លីងចង្កេះ រាកមួល ស្រ្តីស្បូនធ្លាក់ឈាម ប៉ូវឈាម សរសៃប្រសាទ ឈឺអស់កម្លាំង
ព្យាបាលជំងឺ៖ រលាកថ្លើម ចុកប្រពន់ដៃជើង លីងចង្កេះ រាកមួល ស្រ្តីស្បូនធ្លាក់ឈាម ប៉ូវឈាម សរសៃប្រសាទ ឈឺអស់កម្លាំង។ប្រភេទរុក្ខជាតិ ៖ ពួច (ពួចធំ)លក្ខណៈរុក្ខជាតិ ៖ រុក្ខជាតិប្រភេទឈើតូច កំពស់ ១-២.៥ម មែកមានរោមតូចៗ
ស្លឹក ៖ ស្លឹកដុះទល់ទងគ្នា ទងស្លឹកខ្លី រាងពងក្រពើ ស្លឹកក្រាស់ ខាងក្រោមស្លឹកមាន រោមសផ្កា ៖ ពណ៍ផ្កាឈូកដុះ១ទៅ៣នៅប្រគាបស្លឹក ផ្កាចេញជា៥ត្របក។
ផ្លែ ៖ រាងមូល ពងក្រពើ ប្រវែង ១.៤ស.ម ពេលទុំ រាងស្វាយចាស់។ ចុងផ្លែដូចមាត់ ពួចកន្លែងដាំដុះ ៖ ដុះនៅដីភ្នំ ទីវាល តាមផ្លូវ ខ្ពង់រាបរសជាតិ ៖ ចត់តិចៗវិធីធ្វើ និងវិធីប្រើប្រាស់៖-ផ្នែកប្រើប្រាស់ ៖ ឫស ផ្លែ-ឫសៈ រលាកថ្លើម ចុកប្រពន់ដៃជើង លីងចង្កេះ រាកមួល ស្រ្តីស្បូនធ្លាក់ឈាម-ផ្លែៈ ប៉ូវឈាម សរសៃប្រសាទ ឈឺអស់កម្លាំង-លាងទឹកឲ្យស្អាត ហាលក្រៀម ហាន់ល្អិត ស្ងោរផឹកពី ១៥-៣០ ក្រាម ក្នុង ១ថ្ងៃ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។ប្រភព៖ អ៊ាង សុផល្លែត