ញាក់សាច់ ត្រីអ្វីចម្លែកម្ល៉េះ! បើបងប្អូននេសាទបានត្រីប្រភេទនេះ តើបងប្អូនហ៊ានញ៉ាំទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិភពលោកយើងបានកកើតអស់រយៈពេលជាង ៥ពាន់លានឆ្នាំមកហើយ ហើយក៏ធ្លាប់ត្រូវបានគ្រប់គ្រងដោយសត្វ ដាយណូស័រ ផងដែលកាលពី ១៨៥លានឆ្នាំមុន។ ប្រសិនបើពុំមានការធ្លាក់អាចម៏ផ្កាយនោះទេ ដែលធ្វើអោយដាច់ពូជសត្វដ៏សាហាវទាំងនោះ ក៏មើលទៅវត្ដមានរបស់មនុស្សយើងអាចចាប់កំណើតបានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកនិយាយពីជីវិតក្រោមបាតសមុទ្រវិញម្ដង យើងមិនអាចដឹងទេថានៅក្នុងនោះមានជីវិតសត្វដ៏សាហាវអ្វីខ្លះ កំពុងតែរស់នៅនោះទេ។ បុរសជនជាតិ រុស្សីម្នាក់ឈ្មោះថា Roman Fedortsov រស់នៅទីក្រុង Murmansk បានបង្ហាញរូបភាព ត្រីចម្លែកជាច្រើនដែលពួកវាទាំងនោះរស់នៅបាតសមុទ្រពុំធ្លាប់ឃើញពន្លឺថ្ងៃ ហើយក៏មនុស្សគ្រប់គ្នាកំរនឹងបានឃើញផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រីទាំងនេះខ្លះ មានសណ្ឋានដូចត្រី ឆ្នាម ខ្លះទៀតមានធ្មេញដូចជាមនុស្ស ឯខ្លះទៀតមានធ្មេញស្រួចមុត ហើយខ្លះទៀតមើលសឹងតែមិនយល់ថាភ្នែករបស់វានៅឯណា។ ទាំងអស់នេះហើយ គឺពួកយើងសុទ្ធតែមិនធ្លាប់ឃើញពីមុនមកទេ ដោយពួកវាទាំងអស់នេះ សុទ្ធតែជាត្រីចម្លែក រស់នៅបាតសមុទ្រជ្រៅ ងងឹតស្លុបគ្មានពន្លឺថ្ងៃជះទៅដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជនជាតិរុស្សី គាត់បានអោយដឹងផងថា គាត់បាននេសាទត្រីទាំងអស់នឹងនៅក្នុងសមុទ្រ ទឹករាក់ ឬជាភាសាអង់គ្លេសហៅថា Barents Sea ដែលវាស្ថិតនៅក្នុង សមុទ្រអាក់តិច ដែលជាសមុទ្រទឹកកក មានជម្រៅ ២០០ ទៅ ១០០០ ម៉េត្រ ដែលគេអោយឈ្មោះថា ជាតំបន់ Mesopelagic ហើយនៅបន្ទាប់តំបន់នោះមានជម្រៅ ពី ១០០០ ទៅ ៤០០០ ម៉ែត្រ ត្រូវបានគេអោយឈ្មោះថា តំបន់ Bathyal ដែលជាទីជម្រក ពពួកសត្វចម្លែក គ្មានពន្លឺព្រះអាទិត្យទៅដល់។ គិតមកដល់ពេលនេះ ជីវិតរស់នៅក្នុងបាតសមុទ្រ អ្នកវិទ្យាសាស្ដ្រទើបតែសិក្សានឹងស្គាល់បានត្រឹមតែ ០.០៥%ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.