វាសនាមើលមិនឃើញទេ!! ​អ្នក​ប្រដាល់​ដេក​តាម​ចិញ្ចើម​ផ្លូវ ក្លាយជាស្តេចប្រដាល់រកចំណូលបាន ៥១០លានដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នកប្រាកដជាស្គាល់ស្តេចប្រដាល់ហ្វីលីពីនលោក Manny Pacquiao (ម៉ានី ប៉ាគីអាវ) ជាក់ជាមិនខានឡើយ តាមរយៈការប្រដាល់កន្លងមករបស់លោក។ តើអ្នកទាំងអស់គ្នាស្គាល់ប្រវត្តិរបស់លោកប៉ុណ្ណាដែរ? តើលោកស្ថិតនៅក្នុងត្រកូលយ៉ាងណា? ក្រោយពីល្បីល្បាញរួច​ តើលោកអាចរកចំណូលបានប៉ុន្មានក្នុងអាជីពប្រដាល់មួយនេះ? ដើម្បីបង្ហាញនូវចម្ងល់ទាំងនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នាដូចខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ាគីអាវ (ជនជាតិហ្វីលីពីន) កើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៧៨ ដែលស្ថិតនៅទីក្រុង Kibawe ក្នុងខេត្ត Bukidnon នៃប្រទេសហ្វីលីពីន។ លោកបានរៀបការជាមួយលោកស្រី Jinkee Jamora (នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០០០) ដែលធ្លាប់ធ្វើជាអ្នកប្រឹក្សាយោបល់សម្រស់នៅក្នុងហាងមួយ ហើយមកទល់ពេលនេះលោកស្រីមានកូនចំនួន ៥នាក់។

លោក ប៉ាគីអាវ ជាកូនទី៤ ក្នុងចំណោមបងប្អូនបង្កើត ៦នាក់ ហើយស្ថិតនៅគ្រួសារដែលក្រីក្រ ជាពិសេសឪពុកម្តាយរបស់លោកបានចែកផ្លូវគ្នាទៀត។ លោកសម្រេចចិត្តឈប់រៀន នៅពេលលោកកំពុងរៀននៅវិទ្យាល័យ ដើម្បីរកចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារបន្ថែម ដូចនេះ លោកសម្រេចចិត្តចាកចេញពីផ្ទះដោយជិះទូកទៅទីក្រុងម៉ានីលនៅអាយុ​ ១៤ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​ម៉ានីល ​ហើយ​មាន​ពេល​មួយ​នោះ លោកបាន​ដេក​តាម​ចិញ្ចើម​ថ្នល់​ទៀត​ផង ដោយលក់នំដូណាត់ដើម្បីចិញ្ចឹមជីវិតបន្ថែម។ នៅឆ្នាំ១៩៩៥​ លោកក៏បាន​ចូល​ហាត់​ប្រដាល់​ និង​ចូល​រួម​ជា​​មួយ​ក្រុម​កីឡាករ​ប្រដាល់​ស្ម័គ្រ​ចិត្ត​ហ្វីលីពីន​ជាច្រើនទៀត ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។

លោកចាប់ផ្តើមអាជីពប្រដាល់ នៅអាយុ​ ១៦ឆ្នាំ នៅពេលនោះមានទម្ងន់ ៩៨ផោន ខណៈគេតម្រូវឱ្យមានទម្ងន់ ១០៥ផោន ទើបអាចប្រដាល់បាន ពេលនោះលោកបានដាក់ទម្ងន់នៅក្នុងហោប៉ាវរបស់លោក ដើម្បីអាចប្រគួតបាន។ លោកចាប់ផ្តើមប្រគួតជាលើកដំបូងនៅថ្ងៃទី ២២ ខែមករា ឆ្នាំ១៩៩៥ ដោយបានឈ្នះកីឡាករហ្វីលីពីន Edmund Enting Ignacio នៅទឹកទី ៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកទៀត លោកបានប្រគួតឈ្នះគេរហូតដល់ ១១ លើក ក្រោយមកលោកមានទម្ងន់រហូតដល់ ១១៣ផោន ពេលនោះលោកបានប្រគួតចាញ់កីឡាករ Rustico Torrecampo ដោយសន្លប់នៅទឹកទី៣។ មកទល់ពេលនេះ លោកបានប្រគួតចំនួន ៦៨លើក ដោយប្រគួតឈ្នះចំនួន ៥៩លើក (វាយគូប្រគួតឱ្យសន្លប់ចំនួន ៣៨លើក) និងស្មើចំនួន ២ ដោយឈ្នះបានខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់លំដាប់ពិភពលោកជាច្រើនដូចជា Flyweight, Super bantamweight, ​Featherweight, ​Super featherweight, Lightweight, Light welterweight, Welterweight និង Light middleweight។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីអាជីបប្រដាល់ លោកប៉ាគីអាវ ក៏បាន​ចូល​បម្រើ​ទ័ព​នៅ​ឆ្នាំ​២០០៦ ​ដែល​កាល​នោះ​បាន​ត្រឹម​ជា​ពល​បាល​ម្នាក់។ ​ក្នុង​អាជីព​ជា​នាយ​ទាហាន​នេះ បុរស​កម្ពស់​ ១.៦៨ ម៉ែត្រ​ ខាង​លើ​ធ្វើ​បាន​រយៈ​ពេល​ ៣​ឆ្នាំ​ផង​ដែរ ។ នា​ពេល​បច្ចុប្បន្ន​នេះ ឈ្មោះ​របស់​គេ​ក៏​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​យោធា​ហ្វីលីពីន​ដែរ។ លោក ប៉ាគីអាវ បាន​ចូល​នយោបាយ​តាំង​ពី​ឆ្នាំ​២០០៧ ​ជាមួយ​គណបក្ស​សេរី​និយម​ ហើយ​បាន​ជាប់​ជា​តំណាង​រាស្ត្រ​ក្នុង​ស្រុក Cotabato ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ឆ្នាំ​២០១០ លោក​ក៏​បាន​ជាប់​ឈ្មោះ​ជា​សមាជិក​សភា​ផង​ដែរ​នៅ​ក្នុង​តំបន់ Sarangani ​ពោល​គឺ​កាល​នោះ គណបក្ស​របស់​លោក​បាន​យក​ឈ្នះ​ក្រុម​ត្រកូល Chiongbian ​ដែល​កាន់​អំណាច​នៅ​ទី​នោះ​អស់​ពេល​ជាង​៣០​ឆ្នាំ​ ដោយ​ទទួល​បាន​សំឡេង ១២០ ០៥២ ​ទល់​និង ៦០ ៨៩៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសទៅទៀត លោក ប៉ាគីអាវ ក៏ជាតារាភាពយន្តមួយរូបផងដែរ ដែលលោកបានសម្តែងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងរោងភាពយន្តផងដែរហើយលោកចាប់ផ្តើមសំដែងភាពយន្តដំបូងគេនៅឆ្នាំ២០០៥ រហូតមកដល់សព្វថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការចេញផ្សាយរបស់គេហទំព័រដ៏ល្បីល្បាញរបស់ Forbes បង្ហាញថា លោក ប៉ាគីអាវ រកចំណូលបានសរុប ៥១០លានដុល្លារអាមេរិក ពីអាជីបប្រដាល់របស់លោក នេះបើតាមការចេញផ្សាយកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ ហើយសព្វថ្ងៃនេះ ប្រជាជនហ្វីលីពីន ចាត់ទុកលោកជាស្តេចប្រដាល់ផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ាគីអាវ គឺជាមនុស្សចិត្តធម៌ និងចូលចិត្តជួយអ្នកក្រីក្រផងដែរ ពីព្រោះលោកបានចំណាយចំនួន ១០០លានដុល្លារ ដើម្បីសាងសង់ផ្ទះចំនួន ១,០០០ ខ្នង ជូនគ្រួសារក្រីក្រ និងបរិច្ចាគ​ ៦០​លាន​ដុល្លារ​អាមេរិក ដល់​អង្គការ​មនុស្ស​ធម៌ជួយ​ប្រជាជន​រង​គ្រោះផងដែរ៕ប្រភព៖ den-sharing

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *