ថ្លៃមេស ស្ទើរតែមិនជឿទេ!! បុរសម្នាក់នេសាទបានត្រីធំមួយ គេឲ្យ២៥,០០០ដុល្លារ ក៏ព្រមលក់ តែចុងក្រោយស្ទើរក្អួតឈាម…
ប្រទេសវៀតណាម៖ បុរសម្នាក់មានឈ្មោះថា « Bui Dinh Thang » ជាអ្នកប្រកបរបរ នេសាទ ថ្ងៃមួយគាត់បានចេញទៅនេសាទជំនួសឪពុកនៅច្រកទ្វារសមុទ្រ ក្នុងខេត្តនោះ (Thai Thuy, Thai Binh) នៅវេលាថ្ងៃត្រង់ គាត់បាននេសាទបាន “ត្រីមាស” ១ក្បាល (ឈ្មោះវិទ្យាសាស្ត្រគឺ Otolithoides biauritus) ស្ថិតក្នុងអម្បូរត្រី (Sciaenidae)។
បន្ទាប់មកលោកក៏បញ្ជាឲ្យទូកនេសាទរបស់ឪពុកខ្លួនវិលត្រឡប់មកកាន់កំពង់ផែនេសាទវិញ ហើយក៏ទូរស័ព្ទប្រាប់អ្នកផ្ទះ។ ព្រោះតាមទម្លាប់របស់ប្រជានេសាទនៅស្រុកនោះរៀងរាល់ពេលចាប់បានត្រីចម្លែកឬត្រីមានតម្លៃថ្លៃ ចាំបាច់ត្រូវរៀបចំការសែនឲ្យបានត្រឹមត្រូវ។
នាវានេសាទបានមកដល់កំពង់ផែវេលាម៉ោង ៩ ហើយត្រូវរង់ចាំការសែនព្រេនចប់រហូតដល់ម៉ោង ១១យប់ ទើបក្រុមគ្រួសារទូរស័ព្ទឲ្យនាវាចូលចំណត។ត្រី “មាស” នេះមានទំហំធំណាស់ដែលមានបណ្តោយ ២,១ម៉ែត្រ ទទឹងជាងកន្លះម៉ែត្រ និងមានទម្ងន់ប្រមាណ ៧០គីឡូក្រាម ដោតសែងគ្នាដល់ទៅ ៤នាក់ទើបអាចលើកឡើងមកលើគោកបាន។ ភ្លាមៗនោះរថយន្តទំនើប១គ្រឿងរបស់ ឈ្មួញកណ្តាលមួយរូប ក៏បានចូលអែបកំពង់ផែ រួចក៏បើកពីក្រោយរថយន្តដឹកត្រីមកកាន់ផ្ទះលោក Bui Dinh Thang។
ស្មានពុំដល់ថា ឈ្មួញកណ្តាលដែលជិះរថយន្តទំនើប សួរតែមួយម៉ាត់ថា តើត្រីនេះលក់តម្លៃប៉ុន្មាន?។ ប្តីប្រពន្ធលោក Thang និងឪពុកម្តាយបង្កើត បានពិភាក្សាគ្នាគិតថា កាត់ថ្លៃ ១,៥០០លានដុង ហើយបើកាត់ថ្លៃយ៉ាងហោចត្រឹម ១ពាន់លានដុង (ប្រមាណ ២៥,០០០ដុល្លារ) ក៏លក់ទៅ។ លោក Thang ក៏ចេញទៅប្រាប់ឈ្មួញអំពីតម្លៃខាងលើ ស្មានពុំដល់ថា ឈ្មួញម្នាក់នេះពោល៖ ១,៥០០លានដុង? ណ្ហើយចុះ! ហៅប្រពន្ធលោកមករាប់លុយទៅ។
គេពុំដឹងថា ឈ្មួញនោះលក់បានតម្លៃប៉ុន្មាននោះទេ តែបើតាមប្រភពព័ត៌មានដោយឡែកនោះ មច្ឆាដែលគេហៅថា ត្រីមាសមានឈ្មោះវិទ្យាសាស្ត្រដូចពោលខាងលើ មានតម្លៃថ្លៃណាស់ ដោយឡែកតែក្រពះនៅស្រស់របស់ត្រីនេះ ក្នុង១គីឡូក្រាម មានតម្លៃចន្លោះពី ៤៥,០០០ – ៥៥,០០០ដុល្លារក្នុង ១គីទ្បូក្រាម
ហើយសាច់របស់វា មានតម្លៃចន្លោះពី ៧៥០ – ១,០០០ ដុល្លារក្នុង ១គីទ្បូក្រាម។ បច្ចុប្បន្នត្រីនេះត្រូវបានគេរុករកនិងនេសាទស្ទើដាច់ពូជទៅហើយ។តាមអ្នកវិទ្យាសាស្ត្រគេឃើញត្រីនេះ មាននៅប្រទេសចិន វៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី៕