ស៊ែរបន្តផងចុះ!! នារីកើតឆ្នាំជូត រោង និងឆ្នាំម្សាញ់ មានលក្ខណៈអាថ៌កំបាំងបែបណា ?
បើតាមក្បួនហោរបានចារមកថា មនុស្សស្រីដែលកើតឆ្នាំជូត រោងនិងម្សាញ់ មានចរិតលក្ខណៈអាថ៌កំបាំងពិសេសជាងនារីផងទាំងពួងតាំងពីកំណើតមក ដែលចរិតពិសេសនេះហើយជាទុនទាក់ទាញក្រសែភ្នែកអ្នកផងទាំងពួងមើលហើយចង់មើលទៀត គឺមើលមិនចេះឆ្អែតឆ្អន់ ។មនុស្សស្រីកើតឆ្នាំជូត នារីណាកើតឆ្នាំជូតជាមនុស្សមានចរិតម៉ឺងម៉ាត់ ម៉ត់ចត់សព្វសារពើ ដែលភាគច្រើនជាស្រីបរិសុទ្ធ។
បើនិយាយពីស្នេហាវិញ បុរសណាដែលក្បត់នាង គឺគេចមិនផុតពីការតាមសងសឹកទេ ដោយសារតែការមិនលើកលែងទោសឱ្យជាដាច់។ ព្រោះហេតុនោះបុរសដែលមានទំនាក់ទំនងសម្ព័ន្ធភាពស្នេហាជាមួយនាង ត្រូវប្រយ័ត្នកុំធ្វើឱ្យនាងឈឺចាប់ឱ្យសោះ។ មនុស្សស្រីកើតឆ្នាំនេះចង់បានស្នេហាមួយឋិតថេរយូរអង្វែង រហូតចាស់អស់ជីវិតរៀងខ្លួន។ បុរសណាដែលបាននាងជាគូគាប់ភ្ជាប់និស្ស័យ នឹងទទួលជោគជ័យក្នុងជីវិតជាក់ជាមិនខាន រស់នៅប្រកបដោយសិរីសួស្តីអស់កាលជាអង្វែង ។
មនុស្សស្រីកើតឆ្នាំរោង ជានារីដែលមានចរិតខុសប្លែកពីស្ត្រីដទៃដោយចង់ដឹងចង់ឮ រឿងអ្នកដទៃពិសេសបញ្ហាអយុត្តិធម៌ នាងស្អប់ខ្ពើមអ្នកដែលជិះជាន់សង្កត់សង្កិនគេបំផុត មានគំនិតច្នៃប្រឌិត និងជំនាញខាងទំនាក់ទំនងសង្គម ប៉ុន្តែការសម្រេចចិត្តរបស់នាងហាក់ដូចជាលឿនជាងការគិតបន្តិច តែជាគំនិតវិជ្ជាមាន ។
នាងជាមនុស្សដែលមានគំនិតល្អ យល់ល្អ ចូលចិត្តនិយាយការពិតនៅចំពោះមុខ គឺខុសថាខុស ត្រូវថាត្រូវជាក់ស្តែងតែម្តង គឺមិនចូលចិត្តនិយាយដើមគេពីក្រោយខ្នងឡើយ ។ ទោះជាយ៉ាងណានាងក៏ជាស្ត្រីម្នាក់ដែលធ្វើឱ្យបុរសៗគ្រោះថ្នាក់ចំពោះរឿងស្នេហាផងដែរ ដោយសារតែការលេងសើចច្រើន តែប្រុសៗមិនបានគិតវែងឆ្ងាយបែរជាយល់ខុសក្នុងរឿងផ្សេងទៅវិញ។
មនុស្សស្រីកើតឆ្នាំម្សាញ់ ជានារីដែលមានចិត្តស្មោះត្រង់បំផុត និងពោរពេញទៅដោយភាពអាថ៌កំបាំង ជាអ្នកមានបញ្ញាឆ្លាតវៃក្នុងកិច្ចការទាំងពួង និងភាគច្រើនជាស្រីដែលមានសម្រស់ស្រស់ស្អាត។
នាងជាមនុស្សចេះគួរសមចំពោះមនុស្សទូទៅ បូករួមនឹងភាពរីករាយ រាក់ទាក់ពីធម្មជាតិផង។ និយាយពីបញ្ហាស្នេហាវិញបុរសណាហ៊ានក្បត់ចិត្តនាង នឹងត្រូវបាត់បង់នាងជារៀងរហូត ដោយសារតែនាងជាមនុស្សចិត្តដាច់បំផុត ។ មនុស្សស្រីកើតឆ្នាំនេះ មានភាពវៃឆ្លាត តែងតែដើរឈានមុខគេមួយជំហានជានិច្ច ធ្វើឱ្យដំណើរជីវិតរបស់នាងទទួលជោគជ័យ ដូច្នេះ អ្នកមិនគួរលេងសើចនឹងមនុស្សស្រីកើតឆ្នាំនេះជាដាច់ខាត ព្រោះគ្មានលទ្ធផលល្អទេ។