មិនពិបាកធ្វើទេ ស៊ែរម្នាក់មួយមក!! វិធីធ្វើពោតបំពងពិសេស…

គ្រឿងផ្សំ៖ ពោត ៥០០ក្រាម, ម្សៅបំពង ១កូនចាន, ម្សៅអង្ករ កន្លះកូនចាន, អំបិល កន្លះស្លាបព្រាកាហ្វេ, ទឹក ១កូនចាន។

វិធីធ្វើ៖១.យកពោតលាងឲ្យស្អាត រួចបេះ ឬចិតយកតែសាច់២.យកចានដាក់លាយម្សៅបំពង ម្សៅអង្ករ អំបិល និងទឹកចូលគ្នា ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ពោតចូល ច្របល់ឲ្យសព្វល្អ៣.បន្ទាប់មកយកទៅដាក់បំពងជាំបន្ទះៗ ឬជាដុំៗល្មម តាមចំណូលចិត្ត បំពងឲ្យក្រៀមល្មមឆ្អិនហើយស្រង់ចេញជាការស្រេច៕ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *