ជំនឿពីដូនតា!! ផ្ទះណាដែលមានសសរ ៤ ជ្រុងនៅចំកណ្តាលល្វែងផ្ទះ តែងមានមនុស្សឈឺឥតល្ហែ
តាមក្បួនហុងស៊ុយចិន គូសបញ្ជាក់យ៉ាងច្បាស់ថា សសរប្រភេទ៤ជ្រុង ជះឥទ្ធិពលពិឃាត នាំមកនូវបញ្ហាច្រើនស្អេកស្កះរាប់មិនចេះអស់ ។ ជាពិសេសសសរជ្រុងដែលលេចធ្លោនៅកណ្តាលល្វែងផ្ទះធំ ។
ដូច្នេះចូរចងចាំទុកថា ប្រសិនបើនៅក្នុងល្វែងផ្ទះរបស់លោកអ្នកមានសសរបែបនេះ
វានឹងជះឥទ្ធិពលគ្រោះថ្នាក់ចេញមកក្រៅជាក់ជាពុំខាន ។
វិធីដែលអាចជួយដោះស្រាយបាន គឺណែនាំឱ្យម្ចាស់ផ្ទះហ៊ុមស្រោបបិតសសរបែបនេះ ដោយប្រើកញ្ចក់ ឬ អាចប្រើផើងផ្កាដាក់តុបតែងព័ទ្ធជុំវិញសសរ ដើម្បីបិទបាំងជ្រុងគ្រោះថ្នាក់ទាំងអស់នោះ។
តែនេះគ្រាន់ជាជំនឿពីដូន ពីតាតែប៉ុណ្ណោះ
ព្រោះថាជ្រុងទាំងនោះបើសិនជាយើងប្រហែសប៉ះទង្គិចវា ប្រាកដណាស់នឹងមានគ្រោះថ្នាក់។