សំណាងមែន បងប្រុស! បងប្អូនស្រីភ្លោះរៀបការស្វាមីរួមគ្នា បាននិយាយរៀបរាប់ពីអាថ៌កំបាំងជីវិតស្នេហា
ទូរទស្សន៍អាមេរិក Bacroft TV ដែលបានធ្វើដំណើរមកសម្ភាសន៍ពីជីវិតស្នេហាដ៏កម្ររបស់កូនភ្លោះស្រីបានរៀបការប្តីរួមគ្នា។កិច្ចសម្ពាសន៏កំពុងទទួលបានការចាប់អារម្មណ៏យ៉ាងខ្លំាងពីទស្សនីយជន។ពួកគេបានសំរេចចិត្តរៀបការដោយមិនបានចុះអេតាស៊ីវិល ដោយមិនចាប់អារម្មណ៍ឡើយថាអ្នកដទៃដែលនិយាយពីពពួកគេដែល។
បងប្អូនភ្លោះទាំងពីរមានភាពស្និទ្ធស្នាលជាមួយគ្នាច្រើនជាងជាមួយស្វាមី ដោយអ្នកទាំងពីរបានកើតមកជាមួយគ្នា ហើយធ្លាប់សន្យានឹងគ្នាថាទោះយ៉ាងណាក៏មិនទៅណាចោលគ្នាដែរ។ អ្នកទាំងពីរជាកូនភ្លោះដែលមានមុខមាត់ដូចគ្នាទាំងស្រុង ហើយតែងស្លៀកសំលៀកបំពាក់ដូចគ្នា ប៉ុន្តែពេលសម្ភាសន៍ពួកគេបានពាក់អាវពណ៌ខុសគ្នាដើម្បីកុំឲ្យពិធីករច្រឡំ។
បងប្អូនទំាងពីរនាក់មានឈ្មោះថា ស៊ិរិនថារ៉ា ហៅ ហ្វៀត និង ធីបវ៉ាន់ ហៅ ហ្វេត ចំណែកស្វាមីឈ្មោះ នាយវិឆ័យ ហៅ តោវ។ អ្នកទាំងបីបានរៀបការនិងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធនៅភូមិអណ្ដែតទឹកមួយកន្លែងក្នុងប្រទេសថៃ។ដោយឡែក តោវ ដែលជាស្វាមីបានឲ្យដឹងថាខ្លួនមានអារម្មណ៍សប្បាយចិត្តដែលបានរួមរស់ជាមួយអ្នកទាំងពីរក្នុងពេលតែមួយ។
និយាយពីរឿងរួមដំណេក បុរសរូបនេះបានឲ្យដឹងថាបើសិនគេត្រូវរួមដំណេកជាមួយប្រពន្ធណាមួយ
ប្រពន្ធម្នាក់ទៀតនឹងសុខចិត្តទៅគេងនៅបន្ទប់ផ្សេងទៀត។
អំពីមុខរបរ ហ្វៀត គឺជាអ្នករ៉ាប់រងការងារនៅផ្ទះ ចំណែក ហ្វេត ធ្វើការជាគ្រូបង្រៀនក្មេងៗ។ ហ្វៀតបានបង្ហើបប្រាប់ពិធីករអាមេរិកថាពេលខ្លះនាងក៏មានអារម្មណ៍ច្រណែនតិចតួចដែរដែល ហ្វេត មានពេលនៅជិត តោវ ច្រើនជាងនាង ប៉ុន្តែនាងមិនដែលនិយាយពីអារម្មណ៍នេះចេញមកទេ។