វិធីសម្គាល់ពស់មានពឹស រឺអត់ពឹស និងរបៀបការពារខ្លួនកុំអោយពស់ចឹក!
មនុស្សភាគច្រើនតែងភ័យស្លន់ស្លោរ មិនអាចសម្គាល់បានឡើយថាវាជាពស់មានពឹសរឺអត់។ ទោះជាយ៉ាងណាក្តី ពស់មានប្រភេទនិងលក្ខណៈខុសៗគ្នាបើសិនជាអ្នកចេះមើល នោះអ្នកនឹងអាចការពារខ្លួនទប់ទល់នឹងវាបាន។
១. ភ្នែករបស់ពស់
ពស់គ្មានពឺសមានប្រស្រីភ្នែករាងមូល ខុសពីពស់ពឹសដែលមានប្រស្រីភ្នែកបញ្ឈរ។ មានតែករណីលើកលែងខ្លះប៉ុណ្ណោះដែលពស់មានពឹសដូចជា The Black Mamba, Cobra និង Taipan ក៏មានប្រស្រីភ្នែករាងមូលដែរ។ ពស់គ្មានពឹសខ្លះនឹងប្តូរទម្រង់ប្រស្រីភ្នែកដូចរូបខាងលើ ពេលដែលជួបអាសន្ននិងគ្រោះថ្នាក់។
២. ពស់មានពឹសភាគច្រើនមានរន្ធសម្រាប់ចាប់កម្តៅនៅចន្លោះពីភ្នែកនិងរន្ធច្រមុះដើម្បីវាយឆ្មក់សត្វផ្សេងៗជាអាហារ។
៣. ក្បាលរបស់ពស់ពឹសមានរាងជាត្រីកោណ និងមានទំហំធំជាង ក របស់វា ខុសពីពស់គ្មានពឹសដែលមានក្បាលរាងមូល។៤. កន្ទុយរបស់ពស់ពឹសមានសភាពឆ្នូតៗទ្រវែង ខុសពីពស់គ្មានពឹសដែលមានកន្ទុយក្រឡាៗបែកចេញពីគ្នា។
៥. ពណ៍របស់ពស់ពឹសមានសភាពចាំងចែង ហើយចរិតពួកវាមានលក្ខណៈកាចនិងរហ័ស តែក៏មានករណីលើកលែងដូចជាពស់ Scarlet Kingsnakes និង ពស់ Milk Snakes។៦. ពស់មានពឹសនិងគ្មានពឹសអាចមើលទៅស្រដៀងគ្នា តែអ្នកត្រូវចាំថា ពស់គ្មានពឹសមានស្នាមពណ៍លឿងនៅត្រង់ ក របស់វា រីឯពស់ពឹសមានក្រលាឆ្នូតខ្មៅនៅតាមខ្នងរបស់វា។
៧. បើអ្នកឃើញថាមានក្រឡារាងដូចគ្រាប់ពេជ្រលើស្បែករបស់ពស់ ភាគច្រើនវាគឺជាពស់មានពឹស។៨. ពស់ពឹសហែលទឹកដោយបណ្តែតខ្លួនផុសពីទឹកអោយយើងឃើញ ផ្ទុយពីពស់គ្មានពឹសដែលហែលលឹបបាត់នៅក្នុងទឹក។វិធីការពារខ្លួន៖ត្រូវចាំថាពេលអ្នកចេញទៅដើរលេងតាមខេត្ត អ្នកអាចនឹងមានឱកាសជួបសត្វពស់ដូចនេះអ្នកត្រូវប្រុងប្រយ័ត្នដោយ:
កាត់ស្មៅដែលដុះខ្ពស់ៗចេញ ព្រោះពស់ចូលចិត្តពួននៅទីនោះ។សំអាតកណ្តុរងាប់និងក្លិនស្អុយទាំងឡាយដែលទាក់ទាញពស់។
បាញ់ជាតិអាម៉ូញាក់ជុំវិញកន្លែងដែលអ្នករស់នៅព្រោះពស់ស្អប់ក្លិននេះបំផុត។ប្រើស្បែកជើងឃ្លុបពេលដើរក្នុងព្រៃ។
អ្នកឡើងភ្នំភាគច្រើនប្រឈមនឹងត្រូវពស់ចឹកព្រោះពស់ចូលចិត្តពួននៅតាមក្រហែងថ្ម អ្នកគួរតែប្រយ័ត្នកុំលូកដៃចូលផ្តេសផ្តាស។ពស់នឹងមិនធ្វើអ្វីអ្នកឡើយបើអ្នកមិនធ្វើអោយវាភ័យ ម្យ៉ាងទៀតពួកវានឹងប្រែជាកាចជាងធម្មតានៅកំលុងខែ មិថុនានិងកក្កដា។បើអ្នកត្រូវដើរលុយទឹករឺលុយភក់សើម គួរតែប្រើឈើដើម្បីនាំផ្លូវព្រមទាំងបង្អើលពស់អោយចេញឆ្ងាយពីអ្នក។បើអ្នកបោះតង់នៅពេលយប់សូមកុំព្យាយាមអោយមានពន្លឺ ព្រោះក្លិនមនុស្សនិងពន្លឺអាចទាក់ទាញសត្វពស់បាន។