ត្រីប៉ាស៊ីអ៊ី មានតម្លៃប្រមាណ ១៥០ដុល្លារ/គីឡូ (ជាតម្លៃមិនធ្លាប់មាន)
ត្រីប៉ាស៊ីអ៊ី ជាប្រភេទត្រីទឹកសាប ដែលមានរសជាតិឆ្ងាញ់ខុសពីត្រីដទៃ ដែលមាននៅទន្លេសេកុង និងទន្លេមេគង្គ ត្រីនេះមានតម្លៃប្រមាណ១៥០ដុល្លារអាមេរិកក្នុង១គីឡូក្រាម។
យោងតាមអ្នកជំនាញខាងកសិកម្ម និងនេសាទ បានឲ្យដឹងថា តម្លៃខ្ពស់កប់បែបនេះ បានបង្ករឲ្យមានការភ្ញាក់ផ្ញើល យ៉ាងខ្លាំង ដែលជាតម្លៃមួយមិនធ្លាប់មាន។ ហើយការឡើងថ្លៃ នៃតម្លៃត្រីនេះ គឺជាជាសញ្ញាមួយប្រឈមទៅនឹងផុតពូជ ដោយសារតែតម្រូវការ និងការប្រព្រឹត្តបទល្មើសខុសច្បាប់ ធ្វើឡើងដោយជនល្មើស នៅតាមតំបន់មួយចំនួន។
អ្នកនេសាទថា ត្រីប៉ាស៊ីអ៊ីមួយក្បាលដែលមានទម្ងន់ជិតពីរគីឡូក្រាម គេបានឱ្យតម្លៃ១៥០ដុល្លារ ក្នុងមួយគីឡូក្រាម ហើយនេះគេបានចាត់ទុកថា ជាប្រភេទលេខ១។ ត្រីមួយក្បាលមានទម្ងន់ត្រឹមក្រោមមួយគីឡូក្រាម ត្រូវគេចាត់ទុកថាលេខ២និងលេខ៣។ត្រីប៉ាស៊ីអ៊ី ភាគច្រើនគេយកទៅធ្វើម្ហូបដូចជា អាំង ចំហុយ ខ ស្ងោរជ្រក់ ខ ឬធ្វើផ្អកជាដើម។ នេះបើតាមការលើកឡើងពីអ្នកនិយមទទួលទានម្នាក់។
គួរជម្រាបផងដែរថា នៅក្នុងប្រទេសចំនួន១០អាស៊ីអាគ្នេយ៍ មានតែប្រទេសកម្ពុជាតែមួយគត់ដែលសម្បូរត្រីធម្មជាតិ។
ដូចនេះសូមចូលរួមរក្សាពូជត្រីទាំងអស់គ្នា កុំប្រព្រឹតអំពើល្មើសច្បាប់៕