អស្ចារ្យមែន មិនគួរឲ្យជឿសោះ!!! កុមារីម្នាក់បានបំបែកំណត់ត្រាពិភពលោក ដោយច្រៀង១០២ភាសាខុសៗគ្នា ជាពិសេសច្រៀងបទខ្មែរបានទៀត (មានវីដេអូ)
ក្នុងវ័យ១២ឆ្នាំ ក្មេងស្រីជនជាតិឥណ្ឌា អាចមានសមត្ថភាពច្រៀងចំរៀង៨០ភាសាខុសគ្នា គ្រោងនឹងបំបែកកំណត់ត្រាពិភពលោក គឺកំណត់ត្រាអ្នកច្រៀងបទចម្រៀងច្រើនភាសាខុសៗគ្នាដំបូងគេបំផុតលើលោក ក្នុងពេលតែមួយ។ក្មេងស្រីអច្ឆិរយៈ នោះឈ្មោះថា Suchetha Satish ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យមួយក្នុងក្រុងទីក្រុង Dubai ទើបតែបំបែកកំណត់ត្រាពិភពលោកសម្រាប់ការច្រៀងច្រើនភាសាច្រើនបំផុតក្នុងការប្រគុំតន្ត្រីមួយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
ក្មេងស្រីអច្ឆិរយៈខាងលើ បាននិយាយអោយដឹងថា នាងអាចច្រៀងបាន៨០ភាសាខុសគ្នា ជំនាញនេះទាមទារការហាត់ជាងមួយឆ្នាំ។ គម្រោងរបស់នាងគឺរៀនយ៉ាងតិច៥ភាសាបន្ថែមទៀត មុនពេលឈានចូលរួមបំបែកកំណត់ត្រាពិភពលោក។ Suchetha អាចច្រៀងស្ទាត់នោះច្រៀងភាសាឥណ្ឌា ៧ ប្រភេទក្នុងនោះមាន Hindi, Malayalam និង Tamil ជាពិសេសភាសាអង់គ្លេស ប៉ុន្តែចំណាប់អារម្មណ៍លើភាសាដ៏ទៃទៀតក្រៅពីភាសាកំណើត ដែលជាហេតុអោយនាងឆាប់ចាប់បាន ហើយអាចចូលរួមបំបែកកំណត់ត្រាពិភពលោក។
ក្មេងស្រីវ័យ ១២ ឆ្នាំនេះបានធ្វើឱ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលនៅស្ថានកុងស៊ុលឥណ្ឌាក្នុងទីក្រុង Dubai ដោយច្រៀង ១០២ ភាសាក្នុងរយៈពេល ៦ ម៉ោង និង ១៥ នាទី។នាខែមករាកន្លងទៅ ក្មេងស្រីជនជាតិឥណ្ឌានេះ បានបានធ្វើមានការភ្ញាក់ផ្អើសាជាថ្មី ជាមួយការមានលទ្ធភាពអាចច្រៀងបានច្រើនភាសាជាមុនទៀត គឺ១០២ ភាសា ដែលច្រៀងក្នុងរយៈពេល៦ម៉ោង ១៥នាទី នៅក្នុងក្រុង Dubai។
អ្វីដែលពិសេស និងគួរអោយចាប់អារម្មណ៍ចំពោះប្រជាជនកម្ពុជា ក្នុងចំណោងភាសា១០០ជាងនោះ នាងអាចបកស្រាយបទចម្រៀងជាភាសាខ្មែរបានយ៉ាងរលូន និងពិរោះ ដែលសូរសៀងស្តាប់ទៅហាក់បីដូចជាអ្នកចេះភាសាខ្មែរយូរឆ្នាំចឹង បទដែលក្មេងស្រីតូចនោះលើកយកបកស្រាយនោះបទ “ខ្ញុំស្រលាញ់ស្រីតូច” ដែលជាសំនៀងដើមរបស់អធិរាជសំលេងមាស លោក សុិន សុីសាមុត៕