កូនខ្មែរត្រូវចាំ ពីប្រាក់ឌួង!!! វានឹងហើយធ្វើឲ្យខ្មែរបែកបាក់បន្ទាយលង្វែក
រាជធានីលង្វែកមានកំពែងការពារយ៉ាងរឹងមាំ ដោយមានគូ (ស្នាមភ្លោះ ) និងកំពែងដីដាំ ដោយដើមឫស្សីរលាកជារបងការពារក្រាស់ឃ្មឹកព័ទ្ធជុំវិញ។ ពេលលើកទ័ពមកព័ទ្ធវាយបន្ទាយលង្វែកមិនបែក ស្ដេចសៀមឆ្លាត៖គេទុកឲ្យ ខ្មែរកម្ទេចបន្ទាយខ្លួនឯង ដោយគេបញ្ជាឲ្យទាហានយកប្រាក់ដួង ( ប្រាក់សាច់សម្រាប់ចាយម្យ៉ាងទៀតមានសណ្ឋានស្រដៀងនឹងដង្កូវដួង ) មកធ្វើជាគ្រាប់កាំភ្លើងបាច់ស្រោចទៅលើគុម្ពឫស្សីទាំងនោះ ហើយក៏ដកទ័ពថយទៅវិញ។
ដល់មានអ្នកខ្លះរើសបានប្រាក់ដួងពីគុម្ពឫស្សីខ្មែរ ក៏ផ្អើលនាំគ្នាទៅកាប់ឆ្ការគាស់រំលើងគុម្ពឫស្សីទាំងនោះខ្ទេចខ្ទី ដើម្បីយកប្រាក់ដួងដោយមិនស្ដាប់បម្រាមអាជ្ញាធរ ។
ដល់ពេលសៀមលើកទ័ពត្រឡប់មកវិញម្ដងទៀត ការវាយបំបែកបន្ទាយជាការងាយស្រួលដួចបកចេក។មេរៀនខាងលើនេះសឲ្យឃើញថា ពេលណាខ្មែរយើងបែកបាក់គ្នា ពេលណាខ្មែរយើងបង្ហាញឲ្យគេឃើញសេចក្ដីលោភលន់ ស្រេកឃ្លាន និងភាពឆោតល្ងង់របស់ខ្លួន ពេលនោះអ្នកដទៃតែងតែឆក់ឳកាសកេងយកប្រយោជន៍អំពីខ្មែរជាដរាប៕