ដឹងទេថា ស្វាយទុំ និងស្វាយខ្ចី មួយណាល្អជាង?

ស្វាយខ្ចី និងស្វាយទុំ៖ក្រៅពីពណ៌នៃសំបកខុសគ្នាហើយនោះ ស្វាយខ្ចី និងស្វាយទុំក៏មានរសជាតិខុសគ្នាផងដែរ។ ទោះជាយ៉ាងណា វាមានផ្ទុកសម្បូរទៅដោយវីតាមីន C ខ្ពស់ដូចគ្នាគ្រាន់តែស្វាយខ្ចីមានផ្ទុកវីតាមីន ផ្សេងទៀត ច្រើនជាង។ ស្វាយខ្ចី ជាដ៏ប្រសើរនៃជាតិសសៃ pectinដែលជួយកាត់បន្ថយជាតិ ខ្លាញ់មិនល្អ រួមទាំងកម្រិតនៃកូឡេស្តេរ៉ូល។

ជាតិសសៃនេះក៏មានប្រសិទ្ធិភាពទប់ស្កាត់ជំងឺមហារីក ពោះវៀនធំផងដែរ។ស្វាយទុំ ក៏ល្អសម្រាប់សុខភាពគួរអោយកត់សម្គាល់ ហើយវាមានរសជាតិផ្អែម ប៉ុន្តែស្វាយទុំមិន ធ្វើអោយឡើង ទម្ងន់ឡើយ បើទោះជាអ្នកទទួលទានច្រើនក៏ដោយ។ ស្វាយទុំ មានផ្ទុកសម្បូរទៅ ដោយសារធាតុប្រឆាំអុកស៊ីតកម្មដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។

វាក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene និង lycopene ដែលជួយរារាំងការលូតលាស់ នៃដុំសាច់ និងការពារកោសិកាមិនអោយទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។អត្ថប្រយោជន៍សុខភាពផ្សេងទៀតនៃការទទួលទានផ្លែស្វាយមិនថាអ្នកចូលចិត្តទទួលទាន ស្វាយខ្ចី ឬទុំក៏ដោយ អ្នកនៅតែទទួលបានអត្ថប្រយោជន៍ជាច្រើនដដែលពីផ្លែឈើនេះ។

ទាំងស្វាយខ្ចី និងទុំ គឺសុទ្ធតែមានផ្ទុកសម្បូរទៅដោយជាតិសសៃ រួមជាមួយវីតាមីន និងជាតិរ៉ែដែលជួយទប់ស្កាត់ជំងឺ មហារីកផ្សេងៗ រួមទាំងមហារីកក្រពេញប្រូស្តាត, មហារីកសុដន់ និងមហារីកគ្រាប់ឈាម។លើសពីនេះទៅទៀត ស្វាយខ្ចី និងស្វាយទុំ ក៏ជាប្រភពនៃវីតាមីន A, វីតាមីន C និងសារធាតុ flavonoids ដែលជួយរក្សាសុខភាពភ្នែក, ស្បែក និងភ្នាសទឹករំអិលផងដែរ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស ប្រភព៖eangsophalleth

Leave a Reply

Your email address will not be published.