មិនងាយនឹងរកទេ!!! ទឹកចិត្តឳពុក ទោះខ្លួនរើសសម្រាមក៏អោយកូនរៀនចប់ដូចគេឯងដែរ
ការរស់នៅពិតជាលំបាកខ្លាំងណាស់សម្រាប់គ្រួសារក្រីក្រជាច្រើននៅក្នុងប្រទេសហ្វីលីពីន។ ប៉ុន្តែប្រជាជនភាគច្រើននៅតែមានក្តីសង្ឃឹម ហើយមានបំណងចង់ផ្លាស់ប្តូរជីវិតរបស់ពួកគេអោយកាន់តែប្រសើរ។
ជាក់ស្ដែង នារីជនជាតិហ្វីលីពីនវ័យក្មេងម្នាក់ មានឈ្មោះថា Jenny Rose Quimado តែងតែចង់បញ្ចប់ការសិក្សារបស់ខ្លួន ហើយជួយអោយជីវិតគ្រួសារនាងប្រសើរឡើងវិញ។ ថ្វីបើពួកគេក្រខ្លាំងយ៉ាងណាក៏ដោយ នាង Rose នៅតែអាចរៀនចប់សាលកវិទ្យាល័យ ដោយសារតែមានការជួយជ្រោមជ្រែងពីឳពុកនាង។
ឳពុករបស់នាង Rose គឺលោក Cristito Quimad មានកូន៤នាក់ផ្សេងទៀតកំពុងសិក្សារៀនសូត្រ។ ដោយសារតែលោកមានការងារតែមួយគត់គឺជាអ្នកប្រមូលសម្រាម ការរស់នៅរបស់លោកមិនដែលស្រួលនោះទេ។ លោក Cristito អាចរកលុយបានច្រើនបំផុតត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែវាមិនគ្រប់គ្រាន់ឡើយសម្រាប់គ្រួសារដ៏ធំរបស់លោក។ ដូច្នេះហើយទើបលោកត្រូវខិតខំទ្វេដង ដោយចេញទៅធ្វើការតាំងពីព្រឹកព្រលឹមដោយសង្ឃឹមថាអាចរកលុយបានកាន់តែច្រើន។
ទោះបីយ៉ាងណា លោក Cristito ពិតជាមានមោទនភាពខ្លាំងណាស់ចំពោះកូនស្រី ដែលអាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ផ្នែកបច្ចេកទេសវិទ្យា អាហារូបត្ថម្ភនិងអាហារ។ ម្យ៉ាងវិញទៀត នាង Rose ក៏មានមោទនភាពចំពោះឳពុកខ្លួនដែរ។
ជាការពិតណាស់ នាងនឹងប្រាប់គេថា ឳពុកនាងជាអ្នកប្រមូលសម្រាមដោយគ្មានការស្ទើរស្ទាក់ ប្រសិនបើមាននរណាម្នាក់សួរ។គួរបញ្ជាក់ថា លោក បាននិងកំពុងធ្វើការជាអ្នកប្រមូលសម្រាមអស់រយៈពេល២០ឆ្នាំមកហើយ ខណៈការងារមួយនេះអាចអោយលោកបញ្ជូនកូនៗទាំង៦នាក់ទៅសាលារៀនបាន៕
ប្រភព៖ Reakreay