ងាយៗបែបនេះសោះ!!របៀបធ្វើនំក្រូចល្ងរយ៉ាងឆ្ងាញ់ពិសារ

គ្រឿងផ្សំ ម្សៅអង្ករដំណើប ៤០០ក្រាម ទឹក ៣០០មីលីលីត្រ ស្ករត្នោត ៤ស្លាបព្រាបាយ អំបិល កន្លះស្លាបព្រាកាហ្វេ ល្ងរសលីង ១០០ក្រាម។

ស្នូលនំ៖សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយ ២០-២៥នាទី, បើដាំលាងរួចដាំតែម្តង) អំបិល កន្លះស្លាបព្រាកាហ្វេ ខ្ទិះដូង ១ចានចង្កឹះ ស្ករត្នោត ២០០ក្រាម សាច់ដូងកោស កន្លះចាន។

វិធីធ្វើ៖១-ដំបូងយកខ្ទិះដូង, ស្ករត្នោត និងអំបិលមកដាក់ដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកចំហុយ និងសាច់ដូងចូលកូរវាឲ្យស្អិតជាប់គ្នាហើយឲ្យដាច់ទឹកអស់(ធ្វើ ស្នូលនំ)។២-យកម្សៅអង្ករលាយជាមួយទឹក, ស្ករត្នោត និងអំបិលកូរវាឲ្យទៅជាម្សៅរួចពូតវាមួយសន្ទុះទុក ១០-១៥នាទី។

៣-យកម្សៅម្តង ១ដុំតូចល្មមតាមដែលចង់បានធ្វើឲ្យសំប៉ែតបន្ទាប់មកយកស្នូលនំលុញជាដុំមូលៗដាក់ពីលើម្សៅរួចហើយធ្វើវា ឲ្យជិតលុញឲ្យមូល។៤-បន្ទាប់មកទៀតយកទៅដាក់ឲ្យជាប់ល្ងរលុញឲ្យចូលទៅក្នុងម្សៅ រួចយកទៅដាក់ចៀនឲ្យឆ្អិនជាការស្រេច (ភ្លើងបើកក្តៅល្មមបានហើយ)៕សម្រួលអត្ថបទ៖ខ្ទឹមស

Leave a Reply

Your email address will not be published. Required fields are marked *