រឿងហួសចិត្តមួយ!! ផ្ញើរប្រហុកទៅឲបងប្អូនទៅអាមេរិក តែត្រូវបុគ្គលិកអាកាសចរណ៍ផ្ញើរត្រឡប់មកវិញរួមជាមួយសារដ៏គួរឲ្យអស់សំណើច…

ជនជាតិថៃម្នាក់បានផ្ញើរប្រហុកទៅឲ្យមិត្តភក្តដែលរស់នៅសហរដ្ឋអាមេរិក ប៉ុន្ដែមិត្តភក្តិមិនទាន់បានទទួលផង ប្រហុកក៏ត្រូវបានក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសបានផ្ញើត្រឡប់មកវិញព្រមទាំងភ្ជាប់ឯកសារប្រាប់ពីមូលហេតុដោយសរសេរថា៖ «ក្រុមហ៊ុនអាកាសចរណ៍របស់យើងខ្ញុំ សូមចូលរួមការសោកស្ដាយ ដែលសត្វចិញ្ចឹមរបស់អ្នកត្រូវបានស្លាប់បាត់បង់ជីវិតហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើផេកបង្ហោះមិនទាន់បានប៉ុន្មានផង មានអ្នកលេងហ្វេកប៊ុកបានចូលទៅ Commets និងស៊ែរបន្ដគ្នាយ៉ាងច្រើន អ្នកខ្លះអស់សំណើចហួសចិត្ត នេះមិនមែនជាសត្វចិញ្ចឹមទេ ប៉ុន្ដែវាគឺជារបស់ឆ្ងាញ់ទេតើ អ្នកខ្លះទៀតនិយាយថា សំណាងល្អហើយដែលមិនបើកគម្របធ្វើការពិសោធន៍រកមូលហេតុនៃការស្លាប់ បើមិនអ៊ីចឹងទេក្រុមហ៊ុនអាកាសចរណ៍ប្រាកដជារត់ជាន់ជើងគ្នាហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *