ស៊ែរឲ្យបានដឹងចំពោះស្រ្តីគ្រប់រូបបានដឹងផង!! ស្រីស្អាតអាយុ ២៥ ឆ្នាំម្នាក់ ស្លាប់ដោយសារ…
នារីវ័យ ២៥ ឆ្នាំម្នាក់ ដែលជាតារាហ្វេសប៊ុកដ៏ល្បីមួយរូប បានស្លាប់ដោយសារតែជំងឺមហារីកស្បូន។ នេះបើយោងតាមការចុះផ្សាយនៅលើបណ្តាញសង្គម feedytv បានអោយដឹងថា នារីស្រស់ស្អាតរូបនោះមានឈ្មោះថា Doan Da Ly ជម្ងឺនាងត្រូវបានរកឃើញថាកើតជំងឺមហារីកស្បូន ក្រោយពេលដែលជំងឺនេះបានរីករាលដាល ទៅកាន់ថ្លើម និង តំរងនោមរបស់នាងទៅហើយ ។
គួរចង់ចាំទាំងអស់គ្នាចំពោះស្រ្តីៗ គ្រប់រូប គ្រូពេទ្យបានធ្វើការដាស់តឿនដល់ស្ត្រីទាំងឡាយ កុំអោយប្រហែសអោយសោះ ប្រសិនបើអ្នកសម្គាល់ឃើញថាអាការៈណាមួយកើតឡើងនៅលើខ្លួនរបស់អ្នក ដូចជាហើមពោះ មានអារម្មណ៍ឆ្អែតភ្លាមៗ គ្រាន់តែញុំាអាហារបានបន្តិច ស្រក់ទំងន់ មានអាការៈមិនស្រួលនៅតំបន់ត្រគៀក ផ្លាស់ប្តូរទំលាប់នៃការបត់ជើង ដូចជាទល់លាមកជាដើម នោមញឹក។