តម្លៃថ្លៃកប់តែម្តង!! កង់ស្រោបមាសទុកលំអ ដែលមានតម្លៃថ្លៃហួសការស្មាន…
គេហទំព័រ Mirror បាន បង្ហាញអំពីកង់ ស្រោបមាសមួយ មានតម្លៃ ៣០៩ ១០០ដុល្លារ។ ប្រភេទកង់ប្រណាំង ដែលមានតម្លៃដ៏ថ្លៃនេះ ត្រូវបានធ្វើឡើង ដោយស្រោបមាសគ្រប់កន្លែងទាំងអស់ សរុបទាំងអស់ចំនួន២៤ការ៉ាត់មាស និងមានដាំពេជ្រ មួយចំនួនផងដែរ ដែលបញ្ចេញពន្លឺ នាពេលយប់។
កង់មួយនេះ ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនលក់របស់របរ ដែលមានតម្លៃថ្លៃៗ Goldgenie មានទីតាំង នៅក្នុងប្រទេសអង់គ្លេស។ យ៉ាងណាក៏ដោយ គេមិនបានបង្ហាញ ថាតើកង់នេះផលិតប៉ុន្មានគ្រឿង អាចជិះបានលឿនជាង កង់ធម្មតា ឬយ៉ាងណានោះទេ? គេគ្រាន់តែបានប្រាប់ថា កង់មួយនេះស្រាលជាងកង់ធម្មតា ហើយប្រើសំបកកង់ប្រណាំង SR4 ៕