កូនខ្មែរម្នាក់ ជាប់ជាតំណាងរាស្រ្តនៅអាមេរិកបន្តមួយអណត្តិទៀតហើយ…
លោក មុំ រ៉ាឌី អ្នកតំណាងរាស្ត្រអាមេរិកាំងដើមកំណើតខ្មែរនៅសង្កាត់ទី១៨ នៅតំបន់ Middlesex បានឈ្នះឆ្នោតក្នុងការបោះឆ្នោតជាបឋមរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋ Massachusetts កាលពីខែកញ្ញាកន្លងទៅ នេះបើតាមរបាយការណ៍ព័ត៌មាននានា។
លោក មុំ រ៉ាឌី បានឈ្នះបេក្ខជន៣នាក់ផ្សេងទៀត ដែលក្នុងនោះមានជនជាតិអាមេរិកាំងដើមកំណើតខ្មែរ២នាក់ គឺលោក អ៊ុង រិទ្ធី និងលោក មាស សែម និង ជនជាតិអាមេរិកាំងស្បែកសម្នាក់ គឺលោក James Leary។ លោក មុំ រ៉ាឌី ទទួលបានសំឡេងឆ្នោត ១២៧៤ លោក អ៊ុង រិទ្ធី ទទួលបានសំឡេងឆ្នោត ១០៥០ លោក James Leary ទទួលបានសំឡេងឆ្នោត ១០៣០ និង លោក មាស សែម ទទួលបានសំឡេងឆ្នោត ៣០៣សន្លឹក។
សង្កាត់ទី១៨នេះ មានរួមទីក្រុង Lowell ដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេទី២ក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុង Long Beach រដ្ឋ California។ ដោយសារតែគ្មានបេក្ខជនប្រជែងពីគណបក្សសាធារណរដ្ឋ លោក មុំ រ៉ាឌី នឹងបន្តតំណែងតំណាងរាស្ត្ររបស់លោកក្នុងអាណត្តិទី៣ ក្រោយពីការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខនេះ ដោយស្វ័យប្រវត្តិ៕ប្រភពពី khmer-poster