រុក្ខជាតិមួយប្រភេទនេះជារុក្ខជាតិពេជ្រ ហើយឲ្យតែឃើញនាំគ្នាសំរុកជីកកកាយពុំឈប់ ដោយសារតែ…
នៅក្នុងប្រទេស Liberian ល្បីថាមានដើមពេជ្រ ហើយប្រជាជនជាច្រើននៅក្នុង Liberian តែងតែរករកដើមពេជ្រនេះនៅក្នុងព្រៃ នៅពេលដែលពួកគេឃើញហើយពួកគេទាំងអស់មិនគិតអ្វីផ្សេងឡើយក្រៅពីយកប្រដាប់ប្រដារបស់គេជីកកាយរំលើងដើមពេជ្រមួយនេះ ដើម្បីរុករកពេជ្រនៅក្នុងគុលដើមឈើនោះ។
នៅក្នុងរូបរាងដើមឈើមានតម្លៃនេះ មើលវាពីខាងក្រៅទៅវាគ្មានអ្វីអស្ចារ្យឡើយ ប៉ុន្តែឲ្យតែពលរដ្ឋនៅក្នុង Liberian បានឃើញដឹងតែត្រេកអរនឹងអោនជីករំលើងវាហើយ។ កាលពីដំបូងឡើងមានបុរសម្នាក់មានឈ្មោះថា Hagerty គាត់បានទៅដល់ Liberianដោយក្នុងគោបំណងរុករករ៉ែពេជ្រនៅទីនោះ ។
នៅក្នុងតំបន់ Liberian ពីដើមឡើយជាកន្លែងដែលសំបូទៅដោយរ៉ែជាច្រើននៅទីនឹង ប៉ុន្តែវិទ្យាសាស្រ្តអាជីវកម្មមហាអន់ថយ ដោយប្រជាជនចេះតែដើររុករករ៉ែមានតម្លែទៅតាមយថាកម្មរបស់ពួកគេ ។ បន្ទាប់ពី Hagerty ទៅដល់តំបន់ Liberian ហើយនៅថ្ងៃមួយគាត់បានដើរចូលទៅក្នុងព្រៃមួយគាត់បានយកដែកដែលមានប្រវែង ២,៤ម៉ែតជីកយកដីនៅទីនោះយកទៅពីសោធន៏ ។
នៅពេលទទួលបានលទ្ធផលពីការពិសោធន៏ គាត់ទៅទីនោះក៏បានប្រទះឃើញដុំថ្ម Kimberlife មានជាប់គ្រាប់ពេជ្រ ៤គ្រាប់នឹងដុំថ្មនឹង ដែរ១គ្រាប់ទម្ងន់ដល់២០ក្រាម ។ Hagerty ក៏បានប្រទះឃើញដើមម្យ៉ាងដុះនៅពីលើវាផងដែរ ហើយហៅថាដើមម្នាស់ព្រៃ ដែលគេអាចសន្និដ្ឋាថាដើមឈើប្រភេទនោះ ជាប្រភពផ្តលនូវត្បូងពេជ្រមានតម្លៃ ។ ដូច្នេះហើយបានជាបន្តបន្ទាប់មកទើបគេហៅវាថាជាដើមពេជ្រវិញ ហើយប្រជាជននៅទីនឹងក៏បាននាំគ្នារុករកដើមនេះ។