បើរកមិនបានទេ សាកល្បងលើជំនឿខ្លះទៅ! អ្នកតានៅកែបល្បីស័ក្ដិសិទ្ធិណាស់ បន់អ្វីបាននឹង ចង់បានប្ដីបានភ្លាម

ភ្នំ​សសៀ​ជា​កូនភ្នំ​មួយ កម្ពស់​ទាប​ល្មម​ព្រមទាំង​មាន​ព្រៃឈើ​ស្អេកស្កះ និង វត្ត​អារាម​ស្ថិតនៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​សមុទ្ទ​កែប​ឡើយ ហើយ​បាន​ក្លាយទៅជា​បូជនីយដ្ឋាន​ទេសចរ​វប្បធម៌​មួយគួរឱ្យ​យ​ចាប់អារម្មណ៍ ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​រៀងរាល់ថ្ងៃគេ​តែង​សង្កេតឃើញ​ភ្ញៀវ​ទេសចរ ប្រុស​ស្រី ក្មេង​ចាស់​ ទាំងជាតិ អន្តរជាតិ ឡើងទៅ​កម្សាន្ត និង បន់ស្រន់​ ។​​តំបន់​វត្តភ្នំ​សសៀ​នេះ មាន​រូងភ្នំ​សំខាន់ៗ​បី​ដែល​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍​ចាប់អារម្មណ៍ និង ចូលចិត្ត​ទៅនោះ គឺ​រូង​ដំរី​ស រូង​វាលស្រែ​១០០ និង រូង​ប្រចៀវ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្តភ្នំ​សសៀ នា​ទឹកដី​សមុទ្រ ស្ថិតនៅ​ទិស​ខាងលិច​ឆ្នេរកែប​ប្រមាណ ៩ គីឡូម៉ែត្រ តាមផ្លូវ​សំដៅទៅ​ទី​រួម​ខេត្តកំពត ហួស​រង្វង់​មូល​សេះស​តែ​បន្តិច​នឹង​ទៅដល់ ដែល​នៅ​ខាងស្ដាំ​ដៃ​មាន​ខ្លោងទ្វារ​ជាសម្គាល់​ ។ មិន​ត្រឹម​ប៉ុណ្ណឹង​ទេយើង​ត្រូវ​បន្តដំណើរ ៣០០ ម៉ែត្រ​ទៀត​ពី​ខ្លោងទ្វារ​ចូលទៅ តាមផ្លូវ​លំ​​នៅ​នឹង​ជើងភ្នំ​មាន​រូបសំណាក​មេទ័ព​ជិះសេះ​រងចាំ​ស្វាគមន៍​ផង​ ។ ​ទន្ទឹមនឹងនោះ កុដិ សាលា​ភត្ត​ដែលជា​ទីលំនៅ​នៃ​សង្ឃ​ស្ថិត​ប្រប​នឹង​ជើងភ្នំ​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីនោះមានដើមឈើជាច្រើន ដែលមាន​មែក​បែក​សាខា​ចោល​ម្លប់​នោះ ក៏​នៅមិន​ស្ងៀម​ដែរ រេ​រាំ​ទៅមក​ប៉ះទង្គិច​គ្នា​ប្រាវៗ លាយ​ឡំនឹង​សំឡេង​រៃ​យំ​រណ្តំ​បង្កើតបានជា​ដូរ្យតន្ត្រី​​ដ៏​ពិ​រោះ បំពេរ​ដួងចិត្ត​ទេសចរទាំងឡាយ បំបាត់​នូវ​ការនឿយហត់ និង ភាព​តប់ប្រមល់​អផ្សុក ។ នៅលើ​ខ្នងភ្នំ ក្រៅពី​ព្រៃព្រឹក្សា​ល​តាវ​ល្លិ៍ មាន​រូបសំណាក​ព្រះ​គោ​ ព្រះ​កែវ និង មាន​រូង​ចុះទៅ​ក្រោម​បាត​ភ្នំ ដែល​ផ្ទាំង​ថ្ម​ប្រកបដោយ​ក្បូរក្បាច់រចនា​ ដោយ​ឯកឯង​គួរឱ្យគយគន់ ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួក​អ្នក​ឡើងទៅ​កំសាន្ត​តែង​នាំគ្នា​ចូលលុកលុយ​ក្នុង​រូង ដែល​កន្លែង​ខ្លះ​មាន​ពន្លឺ កន្លែង​ខ្លះទៀត​ងងឹត ដើម្បី​ទៅ​ថ្វាយបង្គំ​បន់ស្រន់​បារមី​ដំរី​ស​ភ្លុក​ខៀវ និង អ្នក​សច្ចំ​ជាដើម​ ។

នៅ​ទីនោះ​មាន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ មកកាន់​ទីនេះ​ជា​រៀងរាល់ថ្ងៃ មិន​ថា​សៅរ៍​អាទិត្យ​ទេ ដោយឡែក​សម្រាប់​ខ្មែរ​វិញ ច្រើន​មក​បន់ស្រន់​ព្រោះ​បារមី​ភ្នំ​សសៀ​នេះ ស័ក្តិ​សិទ្ធ​ខ្លាំងណាស់បន់អ្វីក៏បានសម្រេច អ្នកខ្លះបន់ឱ្យគេសងលុយគេសងវិញភ្លាម អ្នកខ្លះបន់ចង់បានប្ដីមានអ្នកចូលសួរភ្លែត អ្នកខ្លះចង់ឡើងតំណែង ក៏មកបន់ទីនេះដែរ ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖cambodiawikinews

Leave a Reply

Your email address will not be published. Required fields are marked *