អស្ចារ្យណាស់!! អ៊ីស្រាអែលទទួលជោគជ័យមួយ ក្រោយពីអាចផលិតបេះដូងមនុស្សបាន ដោយប្រើប្រាស់…
ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Tel Aviv (Israel) បានទទួលជោគជ័យក្នុងការប្រើប្រាស់បច្ចេកវិទ្យា «បោះពុម្ភ 3D» ដោយប្រើកោសិកា និងបរិក្ខាជីវសាស្ត្ររបស់អ្នកជំងឺផ្ទាល់ជាវត្ថុធាតុដើម ។
លទ្ធផលត្រូវបានប្រកាសជាសាធារណៈលើ Advanced Science បង្ហាញឲ្យឃើញក្រុមអ្នកស្រាវជ្រាវ បានបង្កើតបេះដូងពេញលេញមួយយ៉ាងសុក្រិតមានទាំងបណ្តាកោសិកា សរសៃឈាម បន្ទប់បេះដូងខាងក្រោម (Ventricle)…. ។ ពិតជាជំហានលោតផ្លោះមួយ ព្រោះពីមុនធ្វើបានតែបេះដូងគ្មានអ្វីទាំងអស់ (ទម្រង់) ។
ដំណើរការបង្កើតនេះ ចាប់ផ្តើមពីការកាត់ច្បិចយកជាលិកាខ្លាញ់ពីអ្នកជំងឺ ។ វត្ថុធាតុកោសិកាពីបណ្តាសាច់ដុំ ប្រៀបដូចជា «ទឹកខ្មៅ» សំរាប់បោះពុម្ភលើក្រដាស ។ ពួកគេចាប់ផ្តើមផលិតពីផ្នែកមួយៗ ហើយចុងក្រោយគឺបេះដូងសុក្រិតមួយតែម្តង ។
បច្ចុប្បន្ន គេផលិតបានទម្រង់បេះដូងតូចៗហើយៗ ខាងមុខនឹងពង្រីកឲ្យទៅជាទំហំប៉ុនបេះដូងមនុស្សធម្មតា ។ ម្យ៉ាងទៀត ថ្វីត្បិតតែសាច់ដុំនេះវាចេះច្របាច់ តែគេនឹងរៀបចំឲ្យវាចេះចលនាលោតដូចបេះដូងពិតៗ ។ អនាគត តាមមន្ទីរពេទ្យនឹងមានម៉ាស៊ីនបោះពុម្ភ 3D បេះដូង ក៏ដូចជាផ្នែកផ្សេងទៀតនៃសរីរាង្គទុកសំរាប់ជាបន្លាស់ប្តូរ។ប្រភព៖ ksn.new