អបអរសាទរ!!ទុយោបឺត​ ដែល​ផលិត​ពី​ឫស្សី​កំពុងតែទទួលបានគាំទ្រពីបរទេស..

ការប្រើ​ប្រាស់​ទុយោ​​ឬស្សី​ព្រិច​​​ទាំង​ស្រុង​នោះ បង្ហើប​ពី​ការ​ផលិត​ទុយោ​ឬស្សីព្រិច​ថា៖ «ទុយោ​ឬស្សី​ព្រិចនេះ ​ខាង​​​​​នាង​​ខ្ញុំ​បាន​ផលិត​វា​ ដើម្បី​ប្រើ​ប្រាស់​រយៈ​ពេល ​២​ ឆ្នាំ​មក​នេះ​នៅ​ក្នុង​ភោជនីដ្ឋាន​ខ្ញុំ​ផ្ទាល់​ ហើយ​ក៏​បាន​លក់​​ឲ្យ​អតិថិ​ជន​​​បរ​ទេស​​​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ផង​ដែរ​។

នៅ​ស្រុក​ខ្មែរ​យើង​ គឺ​មានការ​ពេញ​និយម​តែ​​​​​ជន​បរ​ទេស​​ប៉ុណ្ណោះ ដែល​បាន​​​ប្រើ​វា​ សម្រាប់​បឺត​ទឹក​ ឬ​ភេសជ្ជៈ​​នានា ​ព្រោះថា​​ពួកគាត់​ បាន​យល់​ពី​អត្ថ​​​ប្រយោជន៍​​​នៃ​ការ​ប្រើ​ប្រាស់​ទុយោ​បឺត​ ដែល​ផលិត​ពី​ឬស្សី​នេះ​ច្បាស់ និង​មាន​ប្រើ​នៅ​​តាម​ភោជនី​​ដ្ឋាន​ និង​​សណ្ឋាគារ​​​​។ ខណៈ​​ខ្មែរ​យើង​វិញ​មិន​និយម​ប្រើ​ទេ ដោយ​សារតែ​មិន​សូវបាន​យល់​ពី​អត្ថ​ប្រយោជ​ន៍​​របស់​វា ហើយ​វិធី​នេះ​មាន​សុវត្ថិ​ភាព​ជាង​ប្រើ​ទុយោជ័រ​ទៀត​ផង​»។​


ស្រ្តី​​ម្ចាស់​ភោជនី​ដ្ឋាន និង​ជា​តំណាង​សហគមន៍​អេកូ​កំពត ដែល​​ផលិតទុយោ​ឬស្សី​ព្រិច​នេះ​ បន្ត​ថា៖ «​ សព្វ​ថ្ងៃនេះ​ ភ្ញៀវ​ទេសចរ​បរទេស​ ដែល​បាន​មក​កម្សាន្ត​នៅ​ស្រុក​យើង​ ពេល​ពួកគាត់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ក៏​បានជាវ​ទុយោ​ឬស្សី​នេះ​ទៅ​ប្រើ​តាមចំនួន​ត្រូវ​ការ​ជាក់​ស្តែង​ពួកគាត់​​។​ ភ្ញៀវ​ទាំង​នោះ ​មានជាតិ​អង់គ្លេស អាមេរិក អាល្លឺម៉ង់ ប៊ែល​ហ្សិក និង​អាហ្វ្រិក​ខាង​ត្បូងជាដើម​»។​ ​

ទោះបី​ជា​យ៉ាង​ណា ​​ការ​ប្រកប​មុខ​របរ​​ផលិត​​ទុយោឬស្សី​នេះ គ្រាន់​តែ​ជា​មុខ​របរ​បន្ទាប់​បន្សំតែ​​ប៉ុណ្ណោះ ខណៈ​​ការ​ផលិត​ក៏​មិន​មែនជា​រឿង​ងាយ​ស្រួល​នោះឡើយ​ ដោយ​ចំណាយ​ពេល​យូរ​ទើប​អាច​សម្រេច​ជា​ផលិត​​ផល​អាច​យក​មក​ប្រើប្រាស់​បាន។​អ្នក​ស្រី​ សុភីម​ ប្រាប់​ថា៖ «​របៀប​ធ្វើវា​​វិញ​​ ដំបូង​គឺ​ត្រូវ​​កាប់​ឬស្សី​ព្រិច​ចាស់ៗ​ ដែល​មាន​តែ​នៅ​តំបន់​ភ្នំ​ប៉ុណ្ណោះ យក​មក​ដាក់​​ហាល​ថ្ងៃ​ ១ ខែ រហូត​ឲ្យស្ងួត​ល្អ ទើប​កាត់​ជា​ប្រវែង​ទុយោយ​។​ បន្ទាប់​មកយើង​​ត្រូវ​​​យក​ទៅ​ស្ងោរ​នឹង​ទឹកក្តៅ​លាយ​ និងទឹក​ខ្មេះ​ ប្រមាណ​ ៣០ នាទី និង​យកទៅ​ដាក់​ហាល​ថ្ងៃ​ចំនួន ១​ថ្ងៃ​ ទៀត ទើប​អាច​យក​មក​ប្រើ​ប្រាស់​វា​បាន។

​ទុយោ​បឺត​នេះ ក៏​អាច​យក​មក​ប្រើ​ប្រាស់​​​សា​ជា​​​ថ្មី​បា​ន​ផង​ដែរ ដោយ​គ្រាន់​តែ​យក​មក​ស្ងោរ​ទឹក​ខ្មេះ​ ដើម្បី​រំងាក់​មេរោគ​ជា​លើក​ទី​២ ចំនួន ១៥ នាទី មក​​នោះ​ ដោយ​​​​ហាល​ឲ្យ​ស្ងួត​ទៅ​គឺប្រើ​បាន​ហើយ»។ ​

ស្រ្តី​វ័យ​ ៣២ ឆ្នាំ បន្ថែម​ថា៖ «ក្នុង​មួយ​ថ្ងៃ​អាច​ផលិត​បាន ច្រើន​បំផុត ១០០ ដើម ឬ​តិច​ជាង​នេះ។ យើង​លក់​វា​ជា​ចំនួន​តាម​ដើម​គឺ​ ១​ ដើម​តម្លៃ ២០០០ រៀល តែ​ប្រសិនមាន​ការ​កម្ម៉ង​​ទិញច្រើន​​ចាប់​ពីចំនួន​​ ២០០០ ដើម ទៅយើង​នឹង​លក់ជូន​ក្នុង​តម្លៃ​​ ១​ ដើម ​ត្រឹម​តែ​ ១០០០ រៀល​»។​ ប្រសិន​បើ​ មាន​ការ​ចាប់អារម្មណ៍​ចង់​ កម្ម៉ង​ទិញ​នោះ អាច​​ទំនាក់​ទំនង​តាម​ទូរ​សព្ទ​ ០៩៦ ២១៧ ៦៦៥៧ ដើម្បីជាវ​ទុយោយ​បឺត​ដ៏​ស្រស់​ស្អាត​ ផលិត​ពី​ឬស្សី​ព្រិច​របស់​សហគន៍​អេកូ​កំពត៕​

Leave a Reply

Your email address will not be published. Required fields are marked *