ចង់ដាំដំឡូងមីទេ សូមចុចអានពីរបៀបដាំខាងក្រោមនេះ…

១.ការជ្រើសរើស​ពូជ​ ពូជ​មាន​អាយុ​ពី១០-១២​ខែ​ ដើម​មាន​ភ្នែក​ល្អ(​ភ្នែក​ច្រើន​)ដើម​ធំ​ល្មម​ កាត់​ដើម​ប្រវែង៣​តឹកដោយ​ម៉ាស៊ីន​កាត់ ឬ​កាំបិត​ដែល​មុត​។


វិធី​ធ្វើឱ្យ​ដំឡូង​មាន​មើម​ច្រើន​ជាន់ (​ចេញ​មើម​ច្រើន​ថ្នាក់​) ដោយ​បង្វិល​ភ្នែក​ចុះក្រោម​ ​ហើយ​យក​កាំបិត​កាប់​ដើម​ដំឡូង ឱ្យមាន​ស្នាម​មុខកាំបិត ប្រហែល ៩​ស្នាម (​ស្នាម ២​ភាគ​នៃ​កំណាត់​ដើម​) យកទៅ​ត្រាំ​ទឹក​ជី​ ទឹក​ជីប្រភេទChitosan១០ម​.​ល​ ទឹក​ជី​មាន​សារ​ធាតុដែក​ខ្ពស់២០ម​.​ល​ ​លាយ​ជាមួយ​ទឹក ២០​លីត្រ​ ​ត្រាំ​ទុក​រយៈពេល​ចាប់ពី១០-២០​នាទី​។


អត្ថប្រយោជន៍​នៃ​ការ​ត្រាំ​ដើម​ពូជ​ បន្ថែម​សារធាតុ​អាហារ​ឱ្យ​ដើម​ពូជ​ ជំរុញ​ឱ្យ​ឆាប់​ដុះ​លូតលាស់ និង​ឫស​ច្រើន​ ការពារ​កុំឱ្យ​សត្វល្អិត​មក​បៀតបៀន​ ការពារ​រោគ​ដែល​ជាប់​មកជា​មួយ​ដើម​ពូជ​។


២.ការរៀបចំ​ដី​-ភ្ជួរ​ហាល​ដី​ក្នុង​ចន្លោះ​ពី៧-១០​ថ្ងៃ មុន​នឹងធ្វើ​ការដាំដុះ​ ៣.ការរៀបចំ​ដាំ​-លើក​រង​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ ប្រវែង១.២៥​មឬ១.៥០​ម​-ដោត​ដើម​ពូជ​ឱ្យ​ត្រង់​លើ​រង​ជម្រៅ ២​តឹក ទុក​ដើម​ពូជ​ឱ្យ​សល់​ឡើងលើ​ប្រវែង​ប្រមាណ១​តឹក​ ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ប្រវែង ១​ម​ ផ្ទៃដី១​ហ​.​តប្រើ​ពូជ​អស់ប្រហែល៨​ពាន់ ទៅ១​ម៉ឺនកំណាត់​។​


៤.ការថែទាំ​ បាញ់ថ្នាំ​គីមី ការពារ​កុំឱ្យ​ស្មៅ​ដុះ(​ថ្នាំ​ការពារនិង​ថ្នាំ​សំលាប់​ស្មៅ​) រូបមន្ត​ប្រើប្រាស់​ថ្នាំ​៖ កម្រិត​នៃ​ការប្រើ៥០​ក្រាមលាយ​ជាមួយ​ទឹក២០​លីត្រ​ ​កម្រិត​នៃ​ការប្រើ១២៥០​ក្រាម លាយ​ជាមួយ​ទឹក៥០០​លីត្រសំរាប់​ផ្ទៃដី១​ហ​.​ត​ ដាំ​រួច​ចាប់ផ្ដើម​បាញ់​ភ្លាម​ ​ចាប់ផ្ដើម​បាញ់​ម្ដងទៀត​នៅពេល​ដំឡូង​មាន​អាយុ៣​ខែ​។


ការបាញ់​ថ្នាំ​ជំនួយ​ស្លឹកនិង​ដើម(​ប្រសិនបើ​មាន​វត្តមាន​សត្វល្អិត​ស៊ីឬ​ពពួក​ចៃ មមាច ត្រូវ​លាយ​ជាមួយ ថ្នាំ​គីមី​ផ្សេងទៀត​) ​ជី​ទឹក​ប្រភេទChitosan១០​ម​.​ល​ ​ជី​ទឹក​ដែលមាន​សារធាតុ​ដែក​ខ្ពស់២០​ម​.​ល​ ​ថ្នាំ​សម្លាប់​សត្វល្អិត​ បាញ់ថ្នាំ​លាយ​នេះ៥​ដង​ ​លើក​ទី​១ពេល​ចាំ​ផ្តើម​ដាំ​។លើក​ទី​២អាយុ​បាន១៥​ថ្ងៃ​។លើក​ទី​៣ អាយុ​បាន៣០​ថ្ងៃ​។លើក​ទី​៤អាយុ​បាន៦០​ថ្ងៃ​​និង​លើក​ទី​៥អាយុ​បាន៩០​ថ្ងៃ​។​


៥.ការដាក់​ជី​ លើក​ទី​១មុនពេល​ដាំ​ដាក់​ជីកំប៉ុសចំនួន១៥-២០​ត​/​ហ​.​ត លាយ​ជាមួយ​ផេះ​អង្កាមនិង​ជី១៥.១៥.១៥ ទ្រាប់​បាត​ លើក​ទី២ពេល​អាយុ​បាន១​ខែត្រូវ​សំអាត​ស្មៅ ភ្ជួរ​ដីជ្រួយ​គល់ដាក់​ជី១២៥ គ​.​ក្រ ក្នុង ១​ហ​.​ត ហើយ​ភ្ជួរ​ដី​កប់​ជី​លុប​គល់​។​៦.ការរីក​ធំធាត់​ដំណាក់កាល​ទី១៖អាយុ​បាន២–៣​សប្ដាហ៍​ដំបូង ចាប់ផ្ដើម​រីកលូតលាស់​ ដំណាក់កាល​ទី២៖អាយុ​បាន២​ខែ ចាប់ផ្ដើម​បែកមែក​ធាង និង​ស្លឹក​ ដំណាក់កាល​ទី៣៖អាយុ​ចាប់ពី៣​ខែ​ឡើង ឫស​ចាប់ផ្ដើម​ស្រូបយក​ធាតុ​អាហារ ដើម្បី​យកទៅ​ចិញ្ចឹម​មើម​ឱ្យមាន​ម្សៅ​។


ដំណាក់កាល​ទី៤៖អាយុ​បាន១៤​ខែ ជ្រុះ​ស្លឹក គឺ​ដំឡូង​ពុំ​អាច​រីកលូតលាស់​បានទេ​ ដំណាក់កាល​ទី៥៖អាយុ​ចាប់ពី១៤​ខែ​ឡើង ចាប់ផ្ដើម​រីកលូតលាស់​សាជាថ្មី​ម្ដងទៀត​។​មើម​ធំប៉ុន្តែ​មិនសូវមាន​ម្សៅ ពីព្រោះ​ជាតិ​ម្សៅ ត្រូវ​ទៅ​ចិញ្ចឹម​ស្លឹក ដើម្បីឱ្យ​ស្លឹក​រីកលូតលាស់​ជាថ្មី​។​​បច្ច័យ៨​ប្រការដែល​អាចជួយ​បង្កើន​ទិន្នផល​ដំឡូង​មី​៖សណ្ឋាន​ដី​,កំណាត់​ពូជ​,ទឹក​,ពន្លឺ​ថ្ងៃ​,អាកាសធាតុ​,រោគនិង​សត្វល្អិត​,ជី​និង​ថ្នាំ​,ការមើល​ថែទាំ៕សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត ប្រភព៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *