គួរដឹងពីចំណុចនេះ!!! ពងទាកូនជួយសុខភាព តែបើហ៊ានញ៉ាំខុសនឹងគ្រោះថ្នាក់ដល់សុខភាព
មិនត្រូវញ៉ាំពេលយប់នោះទេ៖ពងទាកូនជាចំណីពេលល្ងាចនិងពេលយប់ដ៏ពេញនិយមមួយ។ ប៉ុន្តែញ៉ាំវានៅពេលយប់គឺអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ក្នុងពងទាកូនមួយគ្រាប់មាន ថាមពល១៨២ កាឡូរី, ប្រូតេអ៊ីន ១៣.៦ក្រាម, លីពីត ១២.៤ ក្រាម, កាល់ស្យូម ៨២ មិល្លីក្រាម និង កូលេស្តេរ៉ល ៦០០។ ម៉្យាងទៀត ពងទាកូនអាចបណ្ដាលឲ្យមានជំងឺលើសឈាម និងអាការផ្សេងៗទៀតដូចជា តឹងពោះខ្លាំង និងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារធ្វើឲ្យចុះខ្សោយ។ ម៉ោងដែលអ្នកគួរញ៉ាំគឺពេលព្រឹក ប៉ុន្តែមិនត្រូវញ៉ាំញឹកញ៉ាប់ពេកទេ។
កូនក្មេងមិនគូរឲ្យញ៉ាំពងទាកូនឡើយ៖កូនក្មេងអាយុលើ ៥ ឆ្នាំ ពងទាកូន១គ្រាប់អាចញ៉ាំបានពាក់កណ្ដាល ហើយ ១-២ ដងក្នុងមួយសប្ដាហ៍។ ការញ៉ាំហួសកម្រិតនឹងធ្វើឲ្យកូនក្មេងលើសវីតាមីន A និងមានបញ្ហាដល់ការលូតលាស់នៃឆ្អឹងផងដែរ។លើសពីនេះទៅទៀតអ្នកធាត់, មនុស្សចាស់, អ្នកជំងឺដែលមានសម្ពាធឈាមខ្ពស់, ជំងឺទឹកនោមផ្អែម, ជំងឺក្រិនថ្លើម, ជំងឺស្ទះសរសៃឈាមបេះដូងគួរតែកំណត់ការញ៉ាំអាហារនេះ។ មានតែមនុស្សពេញវ័យដែលមានសុខភាពល្អប៉ុណ្ណោះដែលគួរតែទទួលទាន ពងទាកូនពីរក្បាលរៀងរាល់សប្ដាហ៍។
ញ៉ាំពងទាកូនជាមួយខ្ញី៖ខ្ញីអាចជួយប្រព័ន្ធរំលាយអាហារដើរស្រូល និងជាគ្រឿងផ្សំដ៏ល្អមួយជួយបន្ថយអាការផ្ដាសាយ។ ដូច្នេះញ៉ាំខ្ញីជាមួយពងទាកូនជួយឲ្យអ្នកស្រួលខ្លួនដោយមិនបារម្ភរឿងមិនរំលាយអាហារ។ ប៉ុន្តែទោះយ៉ាងនេះក្តី ញ៉ាំអាហារនេះត្រឹម ១-២ ដង មួយដង ១-២ គ្រាប់ក្នុងមួយអាទិត្យ គឺគ្រប់គ្រាន់ហើយ៕ប្រភព៖ eangsophalleth