សូមជួយចែករំលែកបន្តផង! ព្យាបាលស្នាមសង្វារ ឲ្យបាត់អស់គ្មានសល់ត្រឹមរយៈពេលខ្លី ដោយធម្មជាតិ
បន្ទាប់ពីមានផ្ទៃពោះ ស្រ្តីយើងភាគច្រើនមានបញ្ហាស្នាមសង្វារសឹងតែគ្រប់ៗគ្នា។ ជាងនេះទៅទៀត សង្វារក៏បណ្តាលមកពីបញ្ហាធាត់និងស្គមលឿនពេកដែរ។ នេះក៏ដោយសារតែ ស្បែករបស់អ្នក ខ្វះកម្រិតកូឡាជែន (Collagen) ដែលងាយធ្វើឲ្យស្បែកងាយបំផ្លាញ និងខូចខាត។
ប៉ុន្តែសូមកុំបារម្ភអ្វី ថ្ងៃនេះយើងនឹងលើកឡើងនូវវិធីធម្មជាតិ ដែលអាចជួយបំបាត់ស្នាមសង្វារទាំងនោះបានត្រឹមតែរយៈពេលខ្លី ។
+គ្រឿងផ្សំ
-ស៊ុតមាន់ ២គ្រាប់-ប្រេងអូលីវ
+វិធីធ្វើ
-ដំបូងបំបែកស៊ុតយកតែផ្នែកសដាក់កូនចានមួយ
-រួចយកទៅលាបអោយក្រាស់នៅកន្លែងដែលមានស្នាម
-នៅពេលដែលស៊ុតស្ងួតហើយ លាងសំអាតវាចេញជាមួយទឹកធម្មតា
-ជូតអោយស្ងួត រួចលាបប្រេងអូលីវដោយទុករយៈពេល១៥នាទី សឹមលាងសម្អាតចេញ
ប្រភព៖ លោកពូ អ៊ាង សុផល្លែត