មកមើលសារចុងក្រោយ ដ៏សែនមានអត្ថន័យបំផុតរបស់គ្រូពេទ្យជោគជ័យម្នាក់ និយាយមុនពេលស្លាប់ថា…!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សជាច្រើនតែងតែគិតថា ឱ្យតែមានលុយគឺមានអ្វីៗគ្រប់យ៉ាង។ មានលុយគឺមានការគោរព និងមានសុភមង្គលជាដើម។ ដូច្នេះមនុស្សម្នាតែងតែឱ្យនិយមន័យភាពជោគជ័យសំដៅទៅលើរឿងលុយយកតែម្តង។ យ៉ាងណាមិញ មានគ្រូពេទ្យដ៏ជោគជ័យម្នាក់បានចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ មុនពេលលោកស្លាប់សម្រាប់មនុស្សម្នា ឱ្យគិតសាថ្មីម្តងទៀត ទាក់ទិនទៅនឹងរឿងលុយ និងរបស់របរថ្លៃៗដែលគិតថា ធ្វើឱ្យអ្នកមានសេចក្តីសុខសប្បាយពិតប្រាកដនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Richard Teo Ken Siang គឺជាគ្រូពេទ្យកែសម្ផស្សដ៏ជោគជ័យម្នាក់ ពោលគឺលោកមានលុយ និងរបស់របរជាច្រើន រួមមានឡានទំនើប ផ្ទះធំស្គឹមស្គៃ ដែលមនុស្សគ្រប់រូបតែងតែស្រមៃចង់បានជីវិតដូចជាលោក។យ៉ាងណាមិញ លុយកាក់ ទ្រព្យសម្បត្តិ និងរបស់របរមានតម្លៃផ្សេងៗគឺគ្មានតម្លៃអ្វីសម្រាប់លោកទៀតទេ ក្រោយពីលោករកឃើញថា ខ្លួនស្រាប់តែមានជំងឺមហារីក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១កន្លងទៅនេះ។ ដំណឹងដ៏អាក្រក់នេះបានធ្វើឱ្យលោកគ្រូពេទ្យ Richard ព្រមទាំងភរិយាមានភាពតក់ស្លុតជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី Teo ដែលជាភរិយារបស់លោកគ្រូពេទ្យ Richard បាននិយាយថា ប្តីអ្នកស្រីតែងតែយំរាល់យប់ ព្រោះតែគាត់មានការឈឺចាប់ទាំងផ្នែករាយកាយនិងស្មារតី។លោកគ្រូពេទ្យ Richard បានផ្លាស់ប្តូរជំនាញពីគ្រូពេទ្យភ្នែក មករៀនជំនាញកែសម្ផស្សវិញ ព្រោះតែជំនាញនេះអាចរកលុយបានច្រើនជាង ហើយឥឡូវទោះបីជាលោកមានលុយច្រើនប៉ុន្មានក៏គ្មានន័យអ្វីសម្រាប់លោកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី Dr. Richard ទទួលដំណឹងថាលោកមានជំងឺមហារីកដំបូងនោះ លោកពិតជាមិនអាចទទួលបាននោះទេ ព្រោះលោកគឺជាមនុស្សម្នាក់ដែលរស់នៅក្នុងជីវិតស៊ីវិល័យ ដើរលេងជាមួយតារាល្បីៗជាច្រើន។ជារៀងរាល់បុណ្យចូលឆ្នាំចិន លោកតែងតែជិះឡាន Ferrari ស៊េរីទំនើបដើម្បីបង្អួតបងប្អូននិងមិត្តភក្តិរបស់លោក។ លោកគិតថា ការធ្វើបែបនេះធ្វើឱ្យលោកមានភាពរីករាយ ប៉ុន្តែការពិតនោះគឺមិនមែននោះទេ វាគ្រាន់តែជាការបង្អួតធ្វើឱ្យអ្នកដទៃច្រណែននិងស្អប់តែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត Richard បាននិយាយថា៖«ពេលខ្ញុំគេងគ្រែពេទ្យ(ជិតស្លាប់នោះ) ខ្ញុំស្វែងយល់ពីជីវិតថា ខ្ញុំពុំមានភាពរីករាយចំពោះរបស់របរខាងក្រៅដែលខ្ញុំមាននោះទេ មិនថាឡាន Ferrari ដីដែលខ្ញុំគ្រោងទិញដើម្បីសាងសង់បឹងហ្គាឡូ និងជំនួញជោគជ័យផ្សេងទៀតគឺមិនសំខាន់ទាំងអស់។»លោកបាននិយាយបន្ថែមទៀតថា ពេលនោះគឺជាពេលវេលាដ៏សំខាន់បំផុតដើម្បីឱ្យលោកស្វែងយល់ពីអត្ថន័យជីវិត និងផ្លាស់ប្តូរផ្នត់គំនិតទាក់ទិនទៅនឹងសេចក្តីសុខដ៏ពិតប្រាកដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលោកបានរៀបរាប់ថា រាល់របស់ដែលខ្ញុំមាន រួមមានភាពជោគជ័យ លុយកាក់ ពានរង្វាន់ ឡានទំនើប ផ្ទះធំស្គឹមស្គៃ និងរបស់របរផ្សេងៗទៀតដែលខ្ញុំគិតថា វានាំឱ្យខ្ញុំមានសុភមង្គលនោះ គឺមិនបានធ្វើឱ្យខ្ញុំសប្បាយចិត្តនោះទេ។ ខ្ញុំមិនអាចគេងឱបឡាន Ferrari បាននោះទេ។«អ្វីដែលពិតជាធ្វើឱ្យខ្ញុំសប្បាយចិត្តពិតប្រាកដក្នុងរយៈពេល ១០ខែនេះ (មុនពេលលោកស្លាប់) គឺការទំនាក់ទំនងជាមួយមនុស្ស មនុស្សដែលខ្ញុំស្រលាញ់ មិត្តភក្តិ អ្នកដែលស្រលាញ់និងបារម្ភពីខ្ញុំពិតប្រាកដ។ ពួកគេយំ សើច សប្បាយជាមួយខ្ញុំ និងអាចយល់ពីការឈឺចាប់ដែលខ្ញុំឆ្លងកាត់។» (សម្តីលោកគ្រូពេទ្យ Richard)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ លោកបានបន្ថែមទៀតថា កាលពីលោកនៅរៀននោះ លោកបានឃើញអ្នកជំងឺដែលស្លាប់ដោយសារជំងឺមហារីករាល់ថ្ងៃ ប៉ុន្តែលោកពុំមានអារម្មណ៍អាណិតអាសូរពួកគេទេ។ ប៉ុន្តែក្រោយពីលោកកើតជំងឺមហារីកខ្លួនឯងមក នៅទីបំផុតលោកអាចយល់ពីអារម្មណ៍របស់ពួកគេ ថាវាពិតជាលំបាកប៉ុណ្ណា។ ដូច្នេះលោកក៏រៀនស្វែងយល់ពីមេត្តាធម៌ សេចក្តីអាណិតអាសូរដ៏ពិតប្រាកដ ដែលលោកគួរតែមានកាលពីលោករៀនពេទ្យនោះ។លោកគ្រូពេទ្យ Richard បាននិយាយទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ប្រសិនបើខ្ញុំមានឱកាសរស់នៅលើលោកម្តងទៀត ខ្ញុំនឹងធ្វើជាគ្រូពេទ្យដ៏ល្អម្នាក់ ដែលពុំមែនគិតតែរឿងលុយមួយមុខនោះទេ។ ព្រោះខ្ញុំពិតជាយល់ពីអារម្មណ៍របស់អ្នកជំងឺនៅពេលនេះ នៅពេលខ្ញុំកើតជំងឺមហារីកផ្ទាល់។»លោកបានបញ្ជាក់បន្ថែមទៀតថា ភាពជោគជ័យ ឬមានបាននោះគឺពុំមានការខុសឆ្គងអ្វីនោះទេ ប៉ុន្តែបញ្ហានោះត្រង់ថា នៅពេលអ្នកមានទ្រព្យសម្បត្តិច្រើនពេកដែលអ្នកពុំអាចគ្រប់គ្រងវាបាននោះ ហើយអ្នកនឹងក្លាយទៅជាមនុស្សងប់ងល់ លោភលន់ គិតតែរឿងប្រាក់តែមួយមុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំក្លាយទៅជាមនុស្សងប់ងល់ វក់នឹងប្រាក់ ហើយគ្មានអ្វីសំខាន់សម្រាប់ខ្ញុំនោះទេ។ អ្នកជំងឺគឺប្រៀបដូចជាប្រភពចំណូលសម្រាប់ខ្ញុំ ហើយខ្ញុំព្យាយាមច្របាច់ កៀបប្រាក់ពីពួកគេឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។» (សម្តីលោកគ្រូពេទ្យ Richard)យ៉ាងណាមិញ ប្រៀបដូចជាសុភាសិតបរទេសបាននិយាយអីចឹង «ប្រសិនបើអ្នកមានប្រាក់គ្រប់គ្រាន់នៅក្នុងដៃរបស់អ្នក អ្នកអាចគ្រប់គ្រងវាបាន។ ប៉ុន្តែប្រសិនបើអ្នកមានប្រាក់ហូរហៀររហូតដល់.ក វានឹងគ្រប់គ្រងអ្នកវិញ!។»ជាចុងក្រោយ មុនពេលលោកគ្រូពេទ្យ Richard បានចែកឋានបាត់ទៅ លោកបានផ្តាំទៅដល់គ្រូពេទ្យទាំងអស់ឱ្យរៀនយល់ពីអារម្មណ៍របស់អ្នកជំងឺ ដោយលោកបានរៀបរាប់ទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នៅពេលខ្ញុំប្រឈមមុខនឹងការស្លាប់ ខ្ញុំស្រាប់តែយល់ពីអត្ថន័យនៃជីវិត និងផ្តោតលើរឿងសំខាន់ដ៏ពិតប្រាកដ។ រឿងដែលហួសចិត្តនោះគឺថា នៅពេលយើងរៀនពីរបៀបស្លាប់ហើយ ទើបយើងរៀនពីរបៀបរស់នៅដ៏ពិតប្រាកដ។»ទោះបីជាលោកគ្រូពេទ្យ Richard បានចែកឋានបាត់ទៅនៅក្នុងឆ្នាំ២០១២ក្តី ក៏ប្រពន្ធរបស់លោកពិតជាមានមោទនភាពចំពោះលោកខ្លាំង។ អ្នកស្រីបាននិយាយថា ប្តីអ្នកស្រីគ្រាន់តែចង់ឱ្យគ្រូពេទ្យជំនាន់ក្រោយផ្លាស់ប្តូរផ្នត់គំនិត។ គាត់ចង់ឱ្យពួកគេបារម្ភពីអ្នកជំងឺ និងព្យាបាលអ្នកជំងឺដោយទឹកចិត្តស្មោះត្រង់ (ពុំមែនគិតតែរឿងប្រាក់មួយមុខនោះទេ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រឿងរ៉ាវរបស់គ្រូពេទ្យ Richard បាននិងកំពុងតែល្បីពាសពេញអ៊ីនធើណេត។ ដូច្នេះសូមគ្រូពេទ្យទាំងអស់ មេត្តាពិចារណាឡើងវិញ ចំពោះការព្យាបាលអ្នកជំងឺដោយគិតតែរឿងប្រាក់មួយមុខ។ សូមប្រើប្រាស់បេះដូង និងចិត្តស្មោះរបស់អ្នកព្យាបាលអ្នកជំងឺដោយពិតប្រាកដ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *