ប្រទះឃើញរូបចម្លាក់កាលពីរាប់ពាន់ឆ្នាំមុន មានឆ្លាក់រូបមនុស្សក្រៅភព….(មានវីដេអូ)
រូបចម្លាក់កាលពីសម័យបុរាណ មានឆ្លាក់រូបមនុស្សក្រៅភព រូបរាងចម្លែកដូចក្នុងភាពយន្តបែបវិទ្យាសាស្ត្រ។ឃ្លីបវីដេអូមួយ ត្រូវបានបង្ហោះដោយគណនីយូធូបឈ្មោះ UFOmania បង្ហាញអំពី រូបចម្លាក់មួយចំនួន ដែលមានអាយុកាលប្រមាណរាប់ពាន់ឆ្នាំមុន។តាមរយៈវីដេអូនេះ គេឃើញមានរូបចម្លាក់មនុស្សក្រៅភព ដែលមានមុខវែង និងភ្នែករាងពងក្រពើ ។
គេជឿជាក់ថា មនុស្សក្រៅភព ធ្លាប់មានទំនាក់ទំនងទំនងយ៉ាងជិតស្និទ្ធជាមួយនឹងមនុស្សសម័យបុរាណ ព្រមទាំងធ្លាប់បានជួយជ្រោមជ្រែងជនជាតិដើមអេហ្ស៊ីប ក្នុងការសាងសង់ប្រាសាទពីរ៉ាមីតឲ្យលេចជារូបរាង។មានមនុស្សមួយចំនួនជឿទៀតថា សំណង់បុរាណ មានដូចជាប្រសាទពីរ៉ាមីត និង វិមានថ្ម Stonehenge ជាដើម បានបង្កប់នូវអាថ៌កំបាំងយ៉ាងខ្លាំង ដោយសារ មនុស្សនាសម័យនោះ ពុំទាន់មានវិទ្យាសាស្ត្រទំនើប សម្រាប់សាងសង់សំណង់ដ៏មហិមាទាំងនេះនៅឡើយទេ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវទាក់ទិននឹងរូបចម្លាក់របស់មនុស្សក្រៅភព អ្នកនិយមលេងអុីនធឺណេតជាច្រើន បានយល់ឃើញរៀងៗខ្លួន ដោយអ្នកខ្លះជឿថា មនុស្សក្រៅភពធ្លាប់បានមកដល់ភពផែនដីពិតមែន។ចំណែកឯអ្នកខ្លះទៀត មិនជឿលើរឿងទាំងនេះឡើយ ដោយយល់ឃើញថា វាគ្រាន់តែជារឿងកុហកបោកប្រាស់ ឬវាអាចជារូបចម្លាក់ ដែលមនុស្សសម័យបុរាណ ចេះតែឆ្លាក់ផ្តេសផ្តាសតែប៉ុណ្ណោះ៕